សង្គ្រាមបានធ្វើឲ្យ ជីវិតមនុស្សធ្លាកចុះ ជាពិសេសក្មេងៗ ។ ទាក់ទងនឹងសង្គ្រាមនេះដែរ បានធ្វើឲ្យក្មេងជាច្រើនឃ្លាតម្តាយ ស្គមស្គាំង ការញ៉ាំមិនគ្រប់គ្រាន់ គ្មានភាពក់ក្តៅ គ្មានសម្លៀកបំពាក់ ជាដើម។
ដូចជាមិនយូរប៉ុន្មាន រូបភាពមួយសន្លឹកដែលត្រូវបានគេបង្ហោះ នៅលើបណ្តាញអនឡាញ ដែលជារូបភាពមួយ ដែលធ្វើឲ្យមនុស្សជាច្រើនខ្លោចផ្សារបំផុត បើទោះបីជារូបភាពនេះពណ៌កូល័រ មិនមែនសខ្មៅ តែធ្វើឲ្យយើងគិតទៅដល់រូបភាពផ្សេងៗទៀត ដែលទាក់ទង នឹងអត្ថន័យស្រដៀងនេះ។ សម្រាប់រូបភាពនេះដែរ វាគ្រាន់តែជារូបភាពកែច្នៃតែប៉ុណ្ណោះ ។
បើតាមរូបភាពនេះ គឺក្មេងប្រុសតូចម្នាក់អាយុ ១ ឆ្នាំ នៅជិតម្តាយ ដែលត្រូវគ្រាប់ ដោយរំពេចជាមួយនឹងគ្នានោះ ក្មេងប្រុសនោះបាន លោតអាវម្តាយចេញ ដើម្បីប៉ៅ ដែលធ្វើឲ្យមនុស្ស ជាច្រើនឃើញភ្លាមស្រក់ទឹកភ្នែកច្រាក តែម្តង។
នៅចន្លោះនេះ មានមនុស្សជាច្រើន គិតថា ហេតុអ្វីមនុស្សចាំបាច់ធ្វើសង្គ្រាម ហើយហេតុអ្វីមនុស្សចាំបាច់បំផ្លាញ់គ្នា ទៅវិញ ទៅមក?
ទីនេះដែរ រូបភាពនេះដែរ ត្រូវបានមនុស្សជាច្រើនគិតថា ជារូបភាពដែលថតបាន នៅក្នុងសង្គ្រាមស៊ីវិល នៅ ស៊ីរី ជិតបីឆ្នាំ ដែលបានសម្លាប់មនុស្សមិនតិចនោះទេ។
ចាប់តាំងពី ជម្លោះបានកើតឡើង នៅស៊ីរី ក្នុងឆ្នាំ ២០១១ គ្រួសារជាច្រើន បានផ្លាស់ដំបូល រសាត់ជីវិត ដ៏សែនលំបាក ។ តែអ្វីដែលគួរឲ្យអាណិតបំផុតនោះគឺកុមារ ដោយរស់នៅក្នុងស្ថានភាពអត់ឃ្លាន និងក្លាយជាកុមារកំព្រា គ្មានទីពឹង ។
តែទោះជាយ៉ាងណា រូបភាពនេះដែរ វាគ្រាន់តែ ជារូបភាព ដែលត្រូវបានអ្នកនិពន្ធរំលេច ចេញពី គំនិតរបស់ខ្លួន តែប៉ុណ្ណោះ ៕
មតិយោបល់