បន្ទាប់ពីប្រឈមមុនឹងការចាញ់ក្លិបហង្សក្រហម កាលពីសប្តាហ៍កន្លងទៅ នេះ នៅជុំទី ៣០ ក្លិបបិសាចក្រហម បានប្រឈមមុខថ្មីមួយទៀតនោះគឺ បាត់បង់ចំនួនអ្នកគាំទ្រនៅលើទំព័រ ហ្វេសប៊ុកយ៉ាងច្រើនសន្ធឹក។
ខណៈដែលប្រកួតជាមួយនឹងហង្សក្រហម ត្រូវបានគេរំពឹងថា បិសាចក្រហមអាចនឹងឆ្លងទៅកាន់កំពូលតារាងទី ៤ តែខុសពីការរំពឹងទុក បែរជាចាញ់ហង្សក្រហម ដោយលទ្ធផល ៣-០ នៅលើទឹកដីរបស់ខ្លួនទៅវិញ ។
ជាមួយនឹងទម្រង់ដឹកនាំ របស់ David Moyes បានធ្វើឲ្យបិសាចក្រហមធ្លាក់ចុះជាលំដាប់ នៅរដូវកាលនេះ និងធ្វើឲ្យអារម្មណ៍អ្នកគាំទ្រ គ្មានក្តីសង្ឈឹមចំពោះអ្នកចាត់ការទូទៅរូបនេះឡើយ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ មានមនុស្ស ៧ សែននាក់ បានចុច Unlike ជាមួយនឹងទំព័រ ហ្វេសប៊ុកក្លិបបិសាចក្រហម បន្ទាប់ពីរងបរាជ័យលើទឹកដីខ្លួននោះ ។ បើសិនជាទម្រង់លេង របស់ David Moyes ម្តងស្រក់ ម្តងឡើង ដូចនេះ នឹងមានក្រុមអ្នកគាំទ្រជាច្រើនទៀត នឹងបន្ត ចុច Unlike ដូចគ្នាផងដែរ ។ បច្ចុប្បន្នកាល ចំនួនអ្នកចុចគាំទ្រ ក្លិបបិសាចក្រហម នៅសល់ 43,890,700 តែប៉ុណ្ណោះ ៕
មតិយោបល់