យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា អ៊ុយក្រែន ចង់ស្នើសុំឲ្យ អង្គការសហប្រជាជាតិ ចេញសេចក្តីប្រកាសមួយ ក្នុងការបង្កើតតំបន់គ្មានយោធា ដើម្បីឲ្យប្រទេសរុស្ស៊ី និងអ៊ុយក្រែនចាកចេញពីតំបន់គ្រីមៀ។
ប្រទេសអ៊ុយក្រែន ចង់ឲ្យគ្រីមៀក្លាយជាតំបន់គ្មានយោធា ពោលគឺតម្រូវឲ្យប្រទេសរុស្ស៊ីដកកងទ័ពចេញពីតំបន់គ្រីមៀ ហើយខ្លួនក៏ដកកងទ័ពចេញផងដែរ។
លោក Andriy Parubiy ប្រធានផ្នែកសន្តិសុខអ៊ុយក្រែន បានថ្លែងថា អ៊ុយក្រែននឹងអំពាវនាវ ទៅកាន់អង្គការសហប្រជាជាតិ ដើម្បីប្រែក្លាយតំបន់គ្រីមៀ ជាតំបន់គ្មានកងទ័ព ព្រមទាំងជំរុញឲ្យប្រទេសទាំងពីរ រុស្ស៊ី និងអ៊ុយក្រែនដកទ័ពចេញ។
គួរបញ្ជាក់ផងដែរថា នៅពេលនេះ តំបន់គ្រីមៀបានក្លាយជាអធិបតេយ្យភាពរបស់រុស្ស៊ី ក្រោយពេលបោះឆ្នោតកាលពីថ្មីៗនេះ៕
មតិយោបល់