ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ប៉ុនប៉ងឆ្កឹះសោរផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានជរងគ្រោះរួមនិងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកក់ទី២ ធ្វើការចាប់ឃាត់ខ្លួនបានជាក់ស្តែង ខណៈដែលជនសង្ស័យទាំង២នាក់នេះ កំពុងធ្វើសកម្មភាពប៉ុនប៉ងឆ្កឹះសោរផ្ទះប្រជាពលរដ្ឋ បម្រុងចូលលួចយកទ្រព្យសម្បត្តិ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាល​ពីវេលាម៉ោង ៣ និង៤០នាទី ទាបភ្លឺថ្ងៃ៧ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ២០០ ផ្លូវលេខ៦០៨ ក្រុមទី៣៥ ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់ទី២បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានទាំង២នាក់ ទី១មានឈ្មោះ ចាន់ ហើម (ហៅ ស្វិត) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ និងជនសង្ស័យទី២ ឈ្មោះ សេក ជួន (ហៅញ៉ាញ់ )ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួល ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ដែកលួសសសៃកែច្នៃ សម្រាប់ឆ្កឹះគ្រាប់សោរ ចំនួន១ ។ ចំណែកជនរងគ្រោះ​ជាម្ចាស់​ផ្ទះមានឈ្មោះ កុយ មករា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីសវនកម្ម ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងសម្រាកនៅផ្ទះមួយទៀតដែលមានទីតាំងនៅជាប់ផ្សារទំនើបសុវណ្ណា ហើយបានមើល​ក្នុងកាមេរ៉ាសុវត្ថិភាពនៅផ្ទះលេខ២០០ ផ្លួវលេខ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលជាផ្ទះកើតហេតុ ក៏បានឃើញជនសង្ស័យចំនួនពីរនាក់ កំពុងឡើងរបង​ផ្ទះរបស់គាត់ ទើបភ្លាមៗជនរងគ្រោះ ក៏បានទូរស័ព្ទរាយការណ៏ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកក់ ទី២ ចេញអន្តរាគមន៍ទាន់ពេលវេលា ដោយឃាត់ខ្លួនបាន​ជនសង្ស័យ២នាក់ ជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកេងកងទី២ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិ​ការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

ចោរឆ្កឹះសោរចោរឆ្កឹះសោរចោរឆ្កឹះសោរចោរឆ្កឹះសោរ

មតិយោបល់