ខ្សែប្រយុទ្ធរបស់តោខៀវ កីឡាករ Samuel Eto បាននិយាយថា គាត់នឹងត្រូវបានបើកផ្លូវ ឲ្យវិលទៅកាន់អតីតក្លិប Inter Milan នៅពេលដែលកិច្ចព្រមព្រៀងរបស់លោក នៅ Stamford Bridge ផុតកំណត់។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ បានកាន់ប៊ិចសរសេរកិច្ចសន្យា ជាមួយនឹងតោខៀវ រយៈពេល១ ឆ្នាំ កាលពីរដូវកាលកន្លងទៅ មានន័យថា គាក់នឹងវិលទៅកាន់ Inter Milan បើសិនជាកិច្ចព្រមព្រៀង មិនត្រូវបានពង្រីកនៅតោខៀវនោះ ។
Eto’o បានចំណាយរយៈពេល ២ ឆ្នាំ លេងនៅ Inter Milan ដែលជាកន្លែងគាត់លេងនៅក្រោមការគ្រប់គ្រងរបស់ ចាហ្វាយបច្ចុប្បន្ន Jose Mourinho ដោយជួយឲ្យក្លិបនេះ ឈ្នះពាន UEFA Champions League និង Serie A ផងដែរ។
តាំងពីចូលរួមលេង ឲ្យតោខៀវ Eto’o រកគ្រាប់បាល់បាន ១០ គ្រាប់ ហើយចាប់តាំងពីពេលដែល គាត់ បានមកកាន់តោខៀវ ក៏បានបដិសេធមិនវិលទៅកាន់ Inter Milan នោះទេ ។
និយាយទៅកាន់ Sky Sport Italy កីឡាករ Eto’o បាននិយាយថា “បើសិន Moratti ហៅខ្ញុំ វិលទៅវិញ ហេតុអ្វីថាអត់នោះ ? ។ លោកបានបន្តថា ខ្ញុំដឹងថា Moratti គឺនៅទីនោះ ក៏ប៉ុន្តែ Inter Milan មានមេធំថ្មី គឺលោក Erick Thohir ” ។
កាលពីពេលថ្មីៗនេះដែរ ខណៈដែលទទួលភ្ញៀវ Galatasaray ក្នុងក្របខណ្ឌ Champions League កីឡាករ Eto’o បានស្វែងរកគ្រាប់បាល់ ធានាសុវត្តិភាព ដល់ តោខៀវ ដោយលុត ក្លិប Galatasaray ក្នុងលទ្ធផល ២-០ ដោយសរុបលទ្ធផលទាំងពីរជើង ៣-១ ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់