ខ្សែប្រយុទ្ធរបស់ក្រុម តោខៀវ កីឡាករ Fernando Torres មិនទាន់ប្រាកដប្រជាចំពោះអនាគត់របស់ខ្លួន ដ៏វែង ដោយលោកបានសារភាពថា ចង់ធ្វើការ នៅក្រោមអតីតមិត្តរួមក្រុម Diego Simeone នៅក្លិប Atletico Madrid ។
កីឡាករវ័យ ៣០ ឆ្នាំ សញ្ជាតិអេស្ប៉ាញ បានទ្រាំរស់នៅ ដោយរំពឹងទុកចំពោះតម្លៃខ្លួន ៥០ លាន ផោន ខណៈដែលផ្លាស់ប្តូរពីហង្សក្រហម កាលពីខែ មករា ឆ្នាំ ២០១១ នោះ។
Fernando Torres បានប្រាប់ដល់ស្ថានីយ៍ទូរទស្សន៍បារាំងថា “ក្នុងពិភពបាល់ទាត់ អ្នកមិនដឹងពីអនាគត់នោះទេ ព្រោះថា ថ្ងៃនេះខុសពីថ្ងៃស្អែក ថ្ងៃនេះ អ្នកនៅតោខៀវ អាចថ្ងៃស្អែក អ្នកនៅ ក្លិបផ្សេងក៏ថាបានដែរ” ។កីឡាកររូបនេះបានបន្តថា “ទោះជាយ៉ាងនេះក្តី បើសិនជាអាចខ្លួនចង់ចំហរផ្លូវវិលទៅកាន់ Atletico Madrid ដែលជាក្លិបដំបូងក្នុងអាជីពបាល់ទាត់ “៕
មតិយោបល់