ព័ត៌មានជាតិ

Champions League ៖ ការចាប់ឆ្នោត ៨ ក្រុមចុងក្រោយ ​បិសាចក្រហម​ប៉ះ Bayern Munich

បើយោង​តាមរបាយការណ៍​ចាប់ឆ្នោត ប៉ុន្មានម៉ោងមុននេះ ដែលស្តីអំពីការផ្គូរផ្គង់ គូប្រកួត នៅក្នុងក្របខណ្ឌ Champions League ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ដោយក្នុងនោះក្លិបអ្នកមានបុណ្យ Bacelona ត្រូវទទួលភ្ញៀវ Atletico Madrid ​ដែលត្រូវបានគេសន្មត់ថា ជា​​សំណាង​​របស់អ្នកមានបុណ្យ Bacelona ដែលធ្វើឡើងនៅលើទឹកដីរបស់ខ្លួន​។​
2014-03-21_212406
ជាមួយនឹងគ្នានេះដែរ ក្លិប Real Madrid ត្រូវ​ទទួលភ្ញៀវ Dortmund លើទឹកដីរបស់ខ្លួនដូចគ្នា ដោយគេ​ជឿជាក់ថា ក្លិប Dortmund នឹងស្ពាយបង្វេចដើរចេញពីវគ្គ ៨ ក្រុមចុងក្រោយនេះ ជាការសងសឹក​កាលពីរដូវកាលកន្លងទៅ​។​

តែ​អ្វីដែល​គួរ​ឲ្យសោកស្តាយ និងក្រៀមក្រំបំផុត ខណៈដែល បិសាចក្រហម ត្រូវជួបជាមួយនឹងម្ចាស់ជើងឯក ពានរង្វាន់ Champions League ក្លិប Bayern Munich ដែលជាក្រុមលេខ ១ ​នៅឆ្នាំនេះ ។ បើសិនជា​ក្លិប បិសាចក្រហម អាច​ទទួលភ្ញៀវ Bayern Munich ដូច​អ្វីដែលខ្លួន​ធ្វើបានយ៉ាងល្អ ខណៈដែល​ជួប Olympiacos នៅជើងចុងក្រោយ ជាក់ណាស់ ក្លិបនេះ នឹងមានសង្ឈឹម​​ឆ្ពោះដំណើរទៅមុខ បន្តទៀត ។​
ដោយឡែកតោខៀវ Chelsea នឹង​ត្រូវធ្វើដំណើរទៅកាន់ទឹកដីបារាំង PSG ដែលក្រុម​មានបំផុតនៅពេលបច្ចុប្បន្ននេះ ។
សម្រាប់ជើងទី ១ ក្នុងការប្រកួតក្របខណ្ឌខាងលើ នឹង​ធ្វើឡើងនៅថ្ងៃទី ១ និង ទី ២ ខែ មេសាខាងមុខនេះ និងជើងទី ២ ធ្វើឡើងនៅថ្ងៃទី 9 និងទី ១០ ខែ មេសា ៕​

មតិយោបល់