ព័ត៌មានជាតិ

អ្នកដែល​មាន​ជំងឺ​មួយ​ចំនួន​​គួរ​តែ​ជៀស​វាង​ការ​បរិភោគ​ទឹក​ដោះ​គោ​

ទឹក​ដោះ​គោ​ គឺ​ជា​អាហារ​រូបត្ថម្ភ​ដែល​សម្បូរ​បែប​ខ្លាំង​ណាស់ ព្រោះ​វា​អាច​ទ្រ​ទ្រង​សុខ​ភាព​របស់​លោក​អ្នក​ឲ្យ​កាន់​តែ​មាន​ភាព​ល្អប្រសើរ។ ទោះ​ជា​យ៉ាង​ណា​ជាតិ​ប្រូតេ​អ៊ីន​នៅ​ក្នុង​ទឹក​ដោះ​គោ​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មួយ​ចំនួន​មាន​ប្រតិកម្ម និង​លំបាក​ក្នុង​ការ​រំលាយ​អាហារ។ ដូច្នេះ​អ្នក​គួរ​តែ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​នូវ​ករណី​មួយ​ចំនួន​មុន​នឹង​ប្រើ​ប្រាស់​ទឹក​ដោះ​គោ។
ប្រតិកម្ម៖ មាន​មនុស្ស​មួយ​ចំនួន​ផឹក​ទឹក​ដោះ​គោ បន្ទាប់​ពី​ចាប់ផ្តើមមានរោគ ឈឺពោះ, រាគរួស, រលាក​ច្រ​មុះ និង​ជំងឺ​ហឺត។ មនុស្ស​ទាំង​នេះមិន​គួរបរិភោគ​ទឹក​ដោះ​គោឡើយ។
មានបញ្ហាក្រពះ៖ អ្នក​ដែល​មាន​ជំងឺ​ក្រពះ​មិន​គួរ​ផឹក​ទឹក​ដោះ​គោ​ច្រើន​ពេក​ទេ ព្រោះ​វា​លំបាក​ក្នុង​ការ​រំលាយ​អាហារ និង​ធ្វើ​ឲ្យ​ពោះ​វៀន​ពិបាក​ស្រូប​។
ជំងឺបំពង់អាហារ៖ នៅ​ក្នុង​ទឹក​ដោះ​គោមាន​ជាតិខ្លាញ់​ច្រើន ដែល​ធ្វើ​ឲ្យ​បំពង់​អាហារ​មាន​ភាព​ក្រហាយ ដូច្នេះ​អ្នក​ជំងឺ​មិន​គួរ​ផឹក​ទឹក​ដោះ​គោ​ឡើយ។
ជំងឺរលាកលំពែង៖ ជាតិ​ខ្លាញ់​នៅ​ក្នុង​ទឹក​ដោះ​គោ​អាច​រំលាយ​ដង់​ស៊ីតែ​កា​តាលី​ករ និង​ជាតិខ្លាញ់​របស់​លំពែង។ ហេតុ​នេះ​ហើយ​ការ​ផឹក​ទឹក​ដោះ​គោ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ថង់​ទឹក​ប្រមាត់ ដែល​បណ្តោល​​ឲ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ជាង​មុន។
ជំងឺរំលាយអាហារ៖ រោគសញ្ញា​នៃ​ជំងឺ​ក្រពះ​ពោះ​វៀន​នេះ ជា​ញឹក​ញាប់​ទាក់​ទង​ទៅ​នឹង​ការ​បរិភោគ​អាហារ។ កត្តា​ដែល​ល្អ​បំផុត​អ្នក​មិន​គួរ​បរិភោគ​ទឹក​ដោះ​គោ​បន្ថែម​ទៀត​ទេ​នៅ​ពេល​ដែល​មាន​រោគ​សញ្ញា​បែប​នេះ។
ភាពស្លេកស្លាំងខ្វះជាតិដែក៖ អ្នក​ដែល​ប្រើ​ថ្នាំ​គ្រាប់​ជាតិ​ដែក មិន​គួរ​ប​រិភោគ​ទឹកដោះ​គោ​នោះ​ទេ ព្រោះ​ប៉ូតា​ស្យូម និង​ផូស្វ័រ​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ អាច​ទប់​ស្កាត់​ការ​ស្រូប​យក​ជាតិ​ដែក​ក្នុង​រាង​កាយ ធ្វើ​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត៕
13953767061

មតិយោបល់