ដោយសារតែសាច់ដ៏ធំដុះពេញផ្ទៃមុខមួយចំហៀង ធ្វើឲ្យ Chana Lal វ័យ ៣៥ ឆ្នាំរស់នៅក្នុងជីវិតដ៏អួរអាប់ស្ទើរតែមិនហ៊ានជួបអ្នកដ៏ទៃ។
តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា Chanan រស់នៅតំបន់ដាច់ស្រយាលនៃជាយក្រុង Lucknow រដ្ឋ Uttra Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា។ គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺដុះសាច់ដុំនៅលើផ្ទៃមុខតាំងពីកំណើតមានទម្ងន់ ៤ គីឡូក្រាម ដោយសារតែសាច់ដុំនេះធ្វើឲ្យគាត់បាត់បងភ្នែក និងត្រចៀកម្ខាងទៀត។ សូម្បីតែការបិរិភោគអាហារក៏មានការលំបាក់សម្រាប់គាត់ដែរ ព្រោះគាត់មិនអាចទំពាដោយថ្គោមបាន។ រយៈពេល ១០ ឆ្នាំកន្លងមកហើយដែលលោក Channa ទទួលបានការវះកាត់ដើម្បីយកសាច់ដុំអាក្រក់នេះចេញ ប៉ុន្តែក្នុងកំឡុងពេលវះកាត់គាត់ស្ទើរតែស្លាប់ព្រោះបាត់បង់ឈាមច្រើនពេក។ ចាប់តាំងពីពេលនោះមកគាត់បានសម្រេចចិត្តរស់នៅជាមួយនឹងសាច់ដុំដ៏អាក្រក់នេះរហូត៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់