ព័ត៌មានជាតិ

ករណី​ប្លន់​ផ្ទួនៗ​គ្នា​នៅក្នុង​ខណ្ឌ​ទួលគោក​ធ្វើឲ្យ លោក​អធិការ​មក​កាន់ដំណែង​ថ្មី​ល្វីង​មុខ​

ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នកបើក រថយន្ត តាក់ស៊ី ក្រុមហ៊ុន ឆ​យ (VIP) ត្រូវ​ជនសង្ស័យ​០២​នាក់ ចាក់​មួយ​កាំបិត ចំ​កណ្តាល​ទ្រូង​ពេញ​បណ្តាល​ឲ្យ របួស​ធ្ងន់ធ្ងរ ក្នុង​បំណង​ប្លន់ យក​រថយន្ត​តែ​មិន បានសម្រេច ។ ហេតុ​ការណ៏​នេះ កើតឡើង​នៅ​វេលា​ម៉ោង ៧​និង ២០​នាទី យប់​ថ្ងៃ ទី​២២​មីនា ២០១៤ ផ្លូវ​លេខ​៥៣៨ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួល គោគ​។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​០២​នាក់​ខាងលើ បាន​ហៅ​រថយន្ត តាក់ស៊ី ឆ​យ ប្រភេទ (VIP) មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ AT-142.0508 នៅ​ចំណុច ហាង KFC តាម​បណ្តោយ​ផ្លូវ កម្ពុជា​ក្រោម ហើយ​ឲ្យ​ជួន​ពួកគេ​ទៅ​ផ្ទះ​នៅ​ម្តុំ​ទួលគោក ស្រាប់ តែ​មក​ជិត​ដល់ ភោជនី​ដ្ឋា​ន One More ក៏​ជនសង្ស័យ​នោះ​បាន​កូនកាំបិត មក​ចាក់​ទៅលើ​អ្នក​បើក រថយន្ត​មួយ​កាំបិត ចំ​កណ្តាល​ទ្រូង​ពេញ បណ្តាល​ឱ្យ​អ្នកបើករថយន្ត តាក់ស៊ី នេះ របួសធ្ងន់ ប៉ុន្តែ​សកម្មភាព ប្លន់​នេះ​មិនបាន សម្រេច​ទេ ដោយសារ​រថយន្ត​នេះ​មាន ប្រពន្ធ័​ការពារ​ទំនើប ទើប​ធ្វើឲ្យ​ជនសង្ស័យ​នេះ​មិន​អាច​យក​រថយន្ត​នេះ​ទៅ​បាន​។ ក្រោយ​កើតហេតុ​ប្រហែលជា​២០​នាទី រឿង​នេះ​ក៏​បាន​ដឹង ទៅ​ដល់​សមត្ថកិច្ច ហើយ សមត្ថកិច្ច ក៏​ចុះ​មក​អន្តរាគ​ម​ន៏​ភ្លាមៗ ប៉ុន្តែ ជនសង្ស័យ បាន​រត់គេចខ្លួន​បាត់​ទៅហើយ ។​

ហើយ​ករណី​នេះ​សមត្ថកិច្ច​មិន​អាច​ដឹង​ថា​ជា​គុំនុំ​ឬក៏​ជា​ករណី​ប្លន់​នោះ​ទេ ព្រោះ​ថា​ជនរងគ្រោះ​រងរ​បួស់​ធ្ងន់ធ្ងរ​ពេក​ទើប មិនទាន់​អាច​ប្រាប់​ពី​ព័ត៌មាន​ខាងលើ​នេះ បាន ហើយ​ជនរងគ្រោះ​ត្រូវបាន គេ​នាំទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល់​ម៉ែត្រ​ផង​ដែរ​។​
​ទាក់ទិន​និង​ករណី​ខាងលើ​នេះ​ដែរ​ប្រហែលជា​ចង់​ស្វាគមន៍​លោក​អធិការ​ដែល​មក​កាន់ដំណែង​ថ្មី​នៅ​ខណ្ឌ​ទួលគោក តើ​លោក​អាច​មាន​វិធានការ​យ៉ាង​មិច​ក្នុង​ការបង្ក្រាប​បទល្មើស​នៅក្នុង​ខណ្ឌ​ទួលគោក​នេះ​? ៕

2014-03-24_104143

មតិយោបល់