ព័ត៌មានជាតិ

(កុកភ្លេចជង់​ តែជង់មិនភ្លេចកុក) ប្លន់បានសម្រេច រួចគេចខ្លួនបានជិត១ឆ្នាំ ត្រូវសមត្ថកិច្ចក្របួចជាប់

បន្ទាយមានជ័យ: ជនសង្ស័យជាមុខសញ្ញាចោរប្លន់២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយអាវុធហត្ថខេត្តឧត្តរមានជ័យ តាមប្រម៉ាញ់ចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពប្លន់បានសម្រេចកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ នៅក្នុងស្រុកម៉ាឡៃ ហើយពួកគេព្យាយាមគេចខ្លួនអស់រយ:ពេលជិត១ឆ្នាំ។

លោកវរសេនីយ៍ឯក សរ ប៊ុនសឿង មេបញ្ជាររងអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការចាប់ខ្លួនមុខសញ្ញាចោរប្លន់ខាងលើនេះ ធ្វើឡើងតាមដីការបង្គាប់របស់ចៅក្រមស៊ើបសួរ លោក ម៉ម ចន្ទ័វណ្ណ: និងក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្តឲ្យតាមដានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ការឃាត់ខ្លួនតែម្ដង។

ជនសង្ស័យទី១មានឈ្មោះ រ៉ាន់ យឿម ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួននៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី២.ឈ្មោះ ឃី ភឿត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិខ្ជាយ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួននៅចំណុចភូមិអូរស្មាច់ ឃុំអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ បានឲ្យដឹងផងដែរថា មុខសញ្ញាប្លន់ទាំងពីរនាក់នេះ គឺសុទ្ធតែធ្លាប់បានជាប់ពន្ធនាគារក្នុងម្នាក់ជាង១០ឆ្នាំ ពីបទប្លន់ប្រដាប់អាវុធ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលារួចហើយ៕

https://youtu.be/KbJ2pJ1ZpEQ

photo_2016-12-04_15-08-15

photo_2016-12-04_15-08-16

photo_2016-12-04_15-08-17

មតិយោបល់