ព័ត៌មានជាតិ

អ្នក​គ្រូបង្រៀន​ពីរ​នាក់​រួមភេទ​ជាមួយ​គ្នា​ផ្អើល​ពេញ​សាលា​ (Video Inside)

​ស្ត្រី​ពីរ​នាក់​ត្រូវបាន​គេ​បណ្តេញចេញ​ពី​តំណែង​ជា​គ្រូបង្រៀន​នៅក្នុង​ទីក្រុង​ញ៉ូវ​យ៉​ក បន្ទាប់ពី​ពួកគេ​ទាំង​ពីរ​រួមភេទ​ជាមួយគ្នា​នៅក្នុង​បន្ទប់រៀន​មួយ​។ ទោះជា​យ៉ាងណា​អ្នក​គ្រូបង្រៀន​ទាំងពីរ​បាន​ប្រឆាំង​នឹង​ការចោទប្រកាន់ និង​អះអាងថា​ពួកគេ​ត្រូវ​បាន​បណ្តេញចេញ​ដោយ​អយុត្តិធម៌​ពី​ការងារ​ជា​គ្រូបង្រៀន​របស់​ពួកគេ​។

​ពេល​នេះ​ចៅក្រម​យល់ព្រម​ឲ្យ Alini Brito វ័យ ៣៤ ឆ្នាំ និង Cindy Mauro វ័យ ៣៨ ឆ្នាំ​ទទួលបាន​ការងារ​ស្រប់ច្បាប់​ដូច​ដើម​វិញ ព្រោះ​ពួកគេ​យល់​ថា​ការ​រួមភេទ​ដោយ​ព្រមព្រៀង​គ្នា​រវាង​មនុស្សពេញវ័យ​ពីរ​នាក់​មិន​ខុស​ច្បាប់​នោះឡើយ​។ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី ៥ ឆ្នាំមុន នៅពេល​ដែល​ស្ត្រី​ដែល​ជា​គ្រូបង្រៀន​ជនជាតិ​អេ​ស្ប៉ា​ញ និង​ជនជាតិ​បារាំង​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នៅ​ក្នុង​វិទ្យាល័យ James Madison នៅក្នុង​តំបន់ Brooklyn នៃ​ទីក្រុង​ញ៉ូ​យ៉​ក​។​

​ក្នុង​កំឡុង​ពេល​នេះ​ការប្រគុំ​តន្ត្រី​នេះ​ពួកគេ​មាន​ការធុញទ្រាន់​យ៉ាងខ្លាំង ទើប​ពួកគេ​នាំគ្នា​ចូល​ទៅក្នុង​បន្ទប់រៀន​មួយ ហើយ​ក៏​ចាប់ផ្តើម​រួមភេទ ប៉ុន្តែ​ចៃដន្យ អ្នកយាម​បាន​មកដល់ ហើយ​ក៏​ចាប់​ពួកគេ​ទាំង​ពីរ​តែម្តង​។ ក្រោយមក​អ្នក​ទាំង​ពីរ ត្រូវបាន​អ្នកគ្រប់គ្រង​សាលា​បាន​សម្រេចចិត្ត​បណ្តេញចេញ​ពី​តួនាទី​តែម្តង​៕​
2014-03-24_113712
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់