ព័ត៌មានជាតិ

Honda Dream​ពន្លះជាមួយ​Suzuki ViVa បណ្តាលឲ្យរបួសធ្ងន់ម្នាក់!

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៏មួយដែលបង្កដោយម៉ូតូនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៨និង១០នាទី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ទីតាំងនៅចំណុចលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ទិសដៅបញ្រ្ចាសគ្នា។

ភាគីខាងម៉ូតូ វីវ៉ា ពណ៌ខ្មៅ ស្លាកលេខ កំពង់ឆ្នាំង1B-9879 បើកបរដោយឈ្មោះ ឈុន មុំ ភេទស្រី អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូររស់នៅ ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង របួសធ្ងន់ ទិសដៅពីលិចទៅកើត។

ចំណែកខាងហុងដា ឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង1Q-0284 អ្នកបើកបរមិនបានស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ធ្វើដំណើរទិសដៅពីកើតទៅលិច។

ក្រោយពេលកើតហេតុ ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងនិងយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿងដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។

ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
មូលហេតុដោយសារម៉ូតូទាំង​២​គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ទើបបានបុកគ្នាតែម្តង៕

មតិយោបល់