តើ Facebook ទិញ WhatsApp ក្នុងគោលបំណងអ្វី? គ្មាននរណាឆ្លើយបាននោះទេ បើទោះបីជាមានការឆ្លើយពន្យល់យ៉ាងច្រើនពី Facebook ក្ដី។
យោងតាមការស្រាវជ្រាវថ្មីៗបានឲ្យដឹងថា បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ WhatsApp ជាង ៧០ភាគរយ បានប្រើប្រាស់ WhatsApp រៀងរាល់ថ្ងៃ ហើយក្នុងមួយថ្ងៃមានសារផ្ញើ-ចូលចំនួន ១ពាន់លានសារ ពោលគឺស្មើនឹងសារជាអក្សរផ្ញើ-ចូលតាមរយៈទូរស័ព្ទដៃនៅជុំវិញពិភពលោក។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Facebook បានទិញ WhatsApp ក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕
ព័ត៌មានជាតិ
មតិយោបល់