កំពង់ធំ ៖កាលពីររសៀលថ្ងៃទី២៣ខែមិនាឆ្នាំ២០១៤ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោមស៊ុន មេបញ្ចាការសឹករងកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំនាយទាហ៊ាន ចុះត្រួតពិនិត្យសំណង់នៅវីរសេនាតូចលេខ១ដែលមានទីតាំងនៅស្ថិតនៅភូមិ តាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្ក។
ការចុះត្រួតពិនិត្យសំណង់ និងប្រគល់សីុម៉ង់ ដែក ជួនវីរសេនាតូចលេខ១នេះជាអំណោយដ៏ថ្លៃថ្លារបស់លោកឧកញ៉ាទ្រីភាព នាយកក្រុមហ៊ុនទ្រីភាព អិនវេសមេន កូអិលធីឌី តាមរយះឯកឧត្តមអភិបាលនៃគណះអភិបាលខេត្តកំពង់ធំតាមការពិនិត្យជាក់ស្ដែងសំណង់បានសាងសង់បាន៦០ភាគរយក្នុងទឹកប្រាក់៩,៩៩៩ដុល្លារក្នុងឪកាសនេះឯកឧត្តម ឧត្តមសេនីយន៍ត្រី សោមស៊ុនក៏បានថ្លែងការកោតសសើរនិងវាយតំលៃខ្ពស់ដល់ក្រុមម៉ៅការសំណង់ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងធ្វើអោយសំណង់នេះបានចេញជារូបរាងឡើងហើយនឹងអាចដាក់អោយប្រើប្រាស់ក្នុងរយះពេលខ្លីខាងមុខនេះឯកឧត្តមក៏សំណូមពរដល់ក្រុមម៉ៅការការសំណង់ទាំងអស់ ធ្វើយ៉ាងណាសាងសង់ទៅតាមបទដ្នានបច្ចេកទេសមានគុណភាពខ្ពស់និងធានាការប្រើប្រាស់យូរអង្វែង។ព្រមជាមួយនេះដែរ ឯកឧត្តមក៏បានប្រគល់សម្ភារះសម្រាប់សាងសង់សាលប្រជុំរបស់វីរសេនាតូចលេខ១ តាមគំរោងសាងសង់អាគារមានទំហំ៨,៥មx១៨មដែលត្រូវចំណាយសម្ភារះសាងសង់សីម៉ង់ចំនួន៣០តោនដែកគ្រប់ប្រភេទ១២តោននិងសម្ភារះផ្សេងៗទៀតជាច្រើន។
ឯកឧត្តម ឧត្តមសេនីយ៍ត្រីសោមស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានទំនាកទំនងសំណូមពរទៅឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ណារិន នាយក នាយកដ្នានវិស្វកម្មក្រសួងការពារជាតិសម្រាប់ធ្វើការសាងសង់សាលប្រជុំហើយ ឯកឧត្តមបានសម្រេចផ្ដល់សីម៉ង់១០តោនដែកចំនួន២តោនដើម្បីដំណើរការសាងសង់ជុំហ៊ានដំបូង ដោយពិនិត្យឃើញថា កន្លងមកវីរសេនាតូចលេខ១ពុំទាន់មានសាលប្រជុំឡើយពេលប្រជុំយោធិនម្ដងៗត្រូវធ្វើឡើងក្រោមម្លប់ឈើ៕
មតិយោបល់