កំពង់ធំ ៖ នៅក្នុងសាលាស្រុកស្ទោង បានប្រជុំសេចក្តីសម្រេច កំណត់ភារៈកិច្ច ជូនថ្នាក់ដឹកនាំស្រុក និងក្រុមការងារ ចុះជួយមូលដ្ឋាន ដើម្បីត្រួតពិនិត្យ សកម្មភាព ការរបស់ មន្ត្រីរាជការ កងម្លាំង ក្នុងការលុបបំបាត់ និងកែសម្រួលបញ្ហារមួយចំនួន នៅក្នុងស្រុកស្ទោង ដើម្បីអនុវត្តយុទ្ធសាស្ត្រ ដំណាក់កាលទី ៣ របស់ រាជរដ្ឋាភិបាល ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម ឡុង ផល អនុរដ្ឋលេខាក្រសួងមហាផ្ទៃ និងឯក ឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងចូលរួមផងដែរ។
បន្ទាប់ពីលោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានឡើងអាន សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដើម្បី បែងចែភារៈកិច្ច ជូនប្រធាន អនុប្រធាន ចុះជួយតាមស្រុក និងឃុំរួចមក ។ ឯកឧត្តម គង់ វិមាន អភិបាលរង ខេត្តកំពង់ធំ បានធ្វើការផ្តាំផ្ញើរ ដល់សកម្មភាពរបស់ រដ្ឋបាលស្រុក កន្លងមកបានធ្វើឲ្យមានផលប៉ះពាល់ ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ ដូចជាការយកភាស៊ីផ្សារ ដែលបានយកភាស៊ីមិនបានអនុវត្តន៍តាម សៀវភៅបន្ទុក និងសេវាកម្មរដ្ឋបាលស្រុកមានការយឺតយ៉ាវ បង្ករឲ្យមានភាពថ្នាង់ថ្នាក់ដល់ប្រជាពលរដ្ឋ ជា ពិសេសស្រុកស្ទោង សកម្មភាពរបស់កងកម្លាំង មិនច្បាស់លាស់ តែងតែមានការដាក់កុងត្រូលជជុះ នៅតាម ផ្លូវ កាក់រទេះដឹកឈើ រទេះដឹកខ្យូង ជំរិតទារលុយដូចបានដាក់ដើមទុនជាមួយ ខណៈពេលដែលបងប្អូនដឹក ឈើបន្តិចបន្តួច សម្រាប់មកសាងសង់ផ្ទះ ចំណែកផ្នែកទន្លេសាប ក៏មានមន្ត្រីជលផល បានដាក់ខែដាក់ថ្ងៃ ស៊ីសំណូកសូកប៉ាន់ នាំគ្នាបង្ករបទល្មើសនេសាទ យ៉ាងអាណាធិបតេយ្យ ក្នុងនោះដែរឯកឧត្តម គង់ វិមាន បានដាស់តឿន លោក ស្រុន ផេង នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្ទោង ឲ្យមានការពិចារណា ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលមានការខ្វះខាត ក្នុងការសាង់សងជម្រកសម្រាប់ស្នាក់នៅ អ្វីគួរតែមានការអប់រំ អ្វីគួរ អនុវត្តន៍តាមផ្លូវច្បាប់ ក្នុងនោះដែរឯកឧត្តម បានសំណូមពរ ឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បរិស្ថាន សូមឲ្យនាំគ្នាងួតទឹក លាងដៃ លាងខ្លួនឲ្យស្អាត កុំឲ្យមានការពាក់ព័ន្ឋទៅនឹងបទល្មើស ដើម្បីរួមគ្នាធ្វើការ ដោយចិត្តបរិសុទ្ធទាំងអស់គ្នា ។
ឯកឧត្តម ឡុង ផល អនុរដ្ឋលេខាក្រសួងមហាផ្ទៃ បានផ្តាំផ្ញើរដល់ ថ្នាក់ដឹកនាំស្រុក ឃុំ ឲ្យអនុវត្តន៍តាមសេច ក្តីសម្រេច២៤ សសរ ចុះថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០១៤ សម្រាប់ក្រុមការងារមូលដ្ឋាន ស្រុកស្ទោង ឲ្យទទួល បានជោគជ័យ និងទាមទារឲ្យមានការកែសម្រួលបញ្ហា ដែលខ្វះចន្លោះ ស្រាវជ្រាវ ស្វែងយល់បន្ថែម នូវ ចំនុចបញ្ហាប្រឈម នៅក្នុងស្រុក ឃុំតាមរយះវេទិការសាធារណៈ ពីប្រជាពលរដ្ឋដោយផ្ទាល់ គ្រប់ឃុំនិមួយៗ ត្រូវក្តាប់ឲ្យបាននូវគោលបំណង និងបញ្ហាដែលបងប្អូនប្រជាពលរដ្ឋទាមទារ អជ្ញាធរស្រុកត្រូវរកដំណោះ ស្រាយនូវបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ។
មតិយោបល់