បរទេស៖ កីឡាករវ័យក្មេង Pellistri ត្រូវបានគេមើលឃើញអាចបង្ហាញខ្លួនលេងឲ្យក្លឹបបិសាចក្រហម Man UTD នៅក្នុងតង់ទី២ទៅហើយនៃការប្រកួតមិត្តភាពបើករដូវកាលប៉ះនឹងក្រុម Derby ព្រមទាំងជាអ្នកអាចរកគ្រាប់បាល់ទី២ជាគ្រាប់ជ័យជំនះទៀតផង។
ខណៈដែលព័ត៌មានអំពីការចុះកុងត្រានាំយកកីឡាករខ្សែប្រយុទ្ធ Jadon Sancho មកក្លឹបជាផ្លូវការកាន់តែច្បាស់ហើោយនោះគ្រប់គ្នាប្រហែលជាអាចភ្លេចយ៉ាងងាយណាស់ថាក្លឹបកាលពីឆ្នាំទៅបានចុះកុងត្រាទិញខ្សែប្រយុទ្ធបាន២រូបផងដែរ។
កីឡាករខ្សែប្រយុទ្ធស្លាបទាំងពីរដែលមានដូចជា Amad និង Pellistri ត្រូវបានបិសាចក្រហម Man UTD ទិញបាននៅចុងម៉ោងទៅហើយកាលពីរដូវក្តៅមុនបន្ទាប់ពីបានត្រឹមបរាជ័យក្នុងការនាំយក Sancho កាលពីគ្រានោះហើយក៏បានសន្យាផ្តល់ឱកាសផងដែរសម្រាប់កីឡាករទាំងពីរ។
The Goal បានចេញផ្សាយថានេះគឺជាមូលហេតុដែលគេជឿជាក់ថាកីឡាករទាំងពីររូបនេះនឹងអាចក្លឹបអនុញ្ញាតិឲ្យធ្វើការចាកចេញក្នុងការផ្ទេរទៅលេងលក្ខណៈខ្ចីជើងជាមិនខានហើយជាពិសេសក្នុងពេលដែល Lingard ក៏អាចវិលត្រឡប់វិញជាមួយនឹងទំរង់លេងដ៏ល្អផងនោះ៕
មតិយោបល់