រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រជោកជាំបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរី ហាយប្រ៊ីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2214 បោះពួយយ៉ាងលឿនតាមមហាវិថីសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ក្រោមស្ពានអាកាសផ្លូវកោងបួងចង្កូតមិនទាន់ក៏បានជ្រុលទៅបុកប៉ះខឿនសួនច្បារប្រេះបែកចំនួន២កង់ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២២នាទីយប់ថ្ងៃទី២៤ខែមីនាឆ្នាំ២០១៤ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចក្រោមស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌសែនសុខ ។
បន្ទាប់ពីកើតហេតុរថយន្តបង្កព្យាយាមបើករថយន្តរត់តាមបណ្ដោយផ្លូវ៥៩៨ មកដល់ចំណុចក្បែរផ្លូវរថភ្លើងរថយន្តបង្កបែកកង់ខាងមុខផ្នែកខាងស្ដាំទៅមុខលែងរួចក៏ឈប់ចត រួចម្ចាស់រថយន្តគេចខ្លួនបាត់។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកត្រួតពិនិត្យនិងស្ទូចយករថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយមានផ្លូវច្បាប់៕
មតិយោបល់