កាណដា៖ថ្មីៗនេះមានត្រីចម្លែកម្យ៉ាងដែលរស់នៅក្នុងបាតសមុទ្របានបង្ហាញខ្លួននៅក្នុងបឹង Nippissing នៃប្រទេសកាណាដា បានក្លាយទៅជាប្រធានបទមួយដែលមានភាពចម្រូងចម្រាស់គ្នា។ តាមប្រភពព័តមានឲ្យដឹងថា ភ្នែកទីបីរបស់ត្រីដែលមានរូបរាងចម្លែកនេះគឺស្ថិតនៅខាងលើក្បាល ឆៀងខាងស្តាំ។ ជាមួយនឹងរូបរាងចម្លែកនេះមនុស្សជាច្រើនបាននិយាយថានេះគ្រាន់តែជារូបភាពថ្លុកតែប៉ុណ្ណោះ ខណៈដែលមតិមួយចំនួនទៀតយល់ថា ភ្នែកទីបីរបស់ត្រីមួយក្បាលនេះគឺបណ្តោលមកពីការរងនូវឥទ្ធិពលនៃនុយក្លេអ៊ែរ។ ក្រៅពីនេះមានមនុស្សមួយចំនួនទៀតអះអាងថានេះគឺជាលទ្ធផលនៃការបំពុលទឹក។ បឹង Nippissing ត្រូវបានគេស្គាល់ថាជាបឹងដែលធំជាងគេលំដាប់ទី ៥ នៅក្នុងពិភពលោក និងជាជំរករបស់សត្វជាង ៤០០០ ប្រភេទ រួមទាំងរុក្ខជាតិ ១០០ ប្រភេទ និងសត្វជិតផុតពូជជាច្រើនទៀត។ ទោះបីជាយ៉ាងណាបឹង Nippissing គឺមានហានិភ័យនៃការបំផ្លាញបរិស្ថានអេកូឡូស៊ីដោយសំរាម និងកាកសំណល់មនុស្ស៕
ព័ត៌មានជាតិ
មតិយោបល់