ព្រះសីហនុៈ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ច កំពុងបន្តទ្បោមព័ទ្ធចាប់ជនសង្ស័យ ២នាក់ទៀត ដែលរត់គេចខ្លួនចូលព្រៃ ពាក់ព័ន្ធករណីបាញ់សម្លាប់ជនជាតិចិនដូចគ្នា រួចអូសទម្លាក់ចេញពីរថយន្ត។
ជនសង្ស័យប្រុសស្រី ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាព និងនាំយកទៅសាកសួរ ដើម្បីស្រាវជ្រាវបន្ត។
មធ្យោបាយដែលក្រុមជនសង្ស័យ ប្រើសម្រាប់ប្រព្រឹត្តបទឧក្រិដ្ឋ គឺរថយន្តម៉ាក ម៉ុងតារ៉ូ ពាក់ស្លាកលេខ ភ្នំពេញ AJ-8653 មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ នៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ៕
មតិយោបល់