ព័ត៌មានជាតិ

រថយន្ដ​ហាយ​ព្រី​តមួយ​គ្រឿង​បុក​ម៉ូតូ​រី​ម៉ក​កង់​បី​មួយ​គ្រឿង​បត់​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​រង​ការខូចខាត់​

ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​ខណៈ​ដែល​នារី​ម្នាក់​បើក រថយន្ដ​ហា​យព្រីត មួយគ្រឿង ក្នុង​ល្បឿន​លឿន​ក៍​ជ្រុល​ទៅ​បុក​ជាមួយ ម៉ូតូ​រី​ម៉ក​កង់​បី មួយ​គ្រឿង​ដែល​កំពុង​បត់​ឆ្វេង​ឆ្លងផ្លូវ ពេញ​មួយ​ទំហឹង កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី យប់​ថ្ងៃ​ទី​២៧ ខែ​មិនា ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ក្រសួង​ព័ត៏មាន តាម​បណ្ដោយ​ផ្លូវ​មុនី​វង្ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។

​យោងតាម​ប្រភព​ព័ត៌មាន​បាន​អោយដឹង​ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ នារី​ម្នាក់​បើក រថយន្ដ​ហា​យព្រីត មួយគ្រឿង ពណ៏​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z .9788 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ មុនី​វង្ស បើកបរ​យ៉ាង​លឿន ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​កន្លែងកើតហេតុ​ខាងលើ ក៍​បាន​ជ្រុល​ចង្កូត​ទៅបុក ជាមួយ​ម៉ូតូ​រី​ម៉ក​កង់​បី មួយគ្រឿង ពណ៏​ក្រហម អត់​ពាក់​ស្លាក​លេខ ដែល​ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ មុនី​វង្ស ជិះ​ក្នុង​ល្បឿន​លឿន​ល្មម ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ម៉ូតូ​រី​ម៉ក​កង់​បី​កំពុងតែ​បត់​ឆ្វេង​ឆ្លងផ្លូវ ក៏​ធ្វើឲ្យ​រថយន្ត​បុក​ចំ​កន្ទុយ​ម៉ូតូ​រី​ម៉ក​កង់​បី ពេញ​មួយ​ទំហឹង បណ្ដាលអោយ​រង​ការខូចខាត​ទាំងសងខាង តែ​គ្រោះ​ថ្នាក់​នេះ​មិន​បណ្ដាលអោយ​មនុស្ស​រង​របួស​នោះ​ទេ ។

​ក្រោយពេល​កើតហេតុ​ភាក​គី​ទាំងសង់ខាង​បានបញ្ចប់​រឿង​នៅ​កន្លែង​កើយ​ហេតុ ដោយ​ម្ចាស់​ម៉ូតូ​រី​ម៉ក​កង់​បី ព្រម​ចេញ​ថ្លៃ​ខូច​ខាត់​ទៅឲ្យ​ម្ចាស់​រថយន្តព្រូស​ចំនួន​១៥​ដុល្លា ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច​ឲ្យ​វែងឆ្ងាយទៀត​៕
2014-03-28_111140

មតិយោបល់