ព័ត៌មានជាតិ

CR7 យកយន្តហោះផ្ទាល់់់ខ្លួន ៤ គ្រឿងដឹកគ្រួសារ​ទៅមើល​ការប្រកួតនៅ ​World Cup 2014

កីឡាករសញ្ជាតិព័រទុហ្គាល ​បានចំណាយទឹកប្រាក់ផ្ទាល់ខ្លួនជាច្រើន ​ដើម្បីឲ្យគ្រួសារទាំងមូល ​ឃើញខ្លួនលេង ក្នុងការប្រកួត ​World Cup នៅប្រេស៊ីល ក្នុងខែមិថុនា​ខាងមុខនេះ ។​

Cristiano Ronaldo (CR7)និងមិត្តរួមក្រុម​របស់ជាតិខ្លួន នឹង​ត្រូវ​ធ្វើដំណើរ ​ជាមួយនឹងយន្តហោះ ដែលផ្ទុក​ចំនួន មនុស្សចំនួន ២០០ នាក់ និង ​យន្តហោះឯកជនចំនួន ៤ គ្រឿងទៀត ដើម្បីពាំនាំ​គ្រួសាររបស់ខ្លួន ​ទៅមើលការប្រកួតនៅ ​World Cup 2014 ក្នុងប្រទេសប្រេស៊ីល ។ នេះបើយោងតាម​​មន្ត្រី​ទ័ព​អាកាស​របស់ប្រេស៊ីល បានប្រាប់ដល់ AFP នោះ​។​
ប្រភពខ្លះ បានបញ្ជាក់ថា ​តារាបាល់ទាត់របស់ក្លិប អធិរាជស Real Madrid នឹង​ជួល​សណ្ឋាគារលំដាប់ផ្កាយ ៥ ​សម្រាប់គ្រួសារ និង មិត្តភក្តិជិតស្និទ្ធ ក្នុងអំឡុងពេលប្រកួត World Cup 2014 ។​

ទន្ទឹមជាមួយនឹងគ្នានេះដែរ សារព័ត៌មាន​របស់ប្រេស៊ីលបានចុះឡើងកងរំពង ខណៈដែល​បានឭពីដំណឹងនេះ ដោយ​ តារាបាល់ទាត់រូបនេះនឹងមកកាន់ ប្រេស៊ីលនៅថ្ងៃទី ៤ ខែ មិថុនា ខាងមុខ ជាមួយនឹង យន្តហោះឯកជន ចំនួន ៤ គ្រឿង ។​
ក្រុមបាល់ទាត់តំណាងជាតិរបស់ Ronaldo នឹង​ទទួលស្វាគមន៍ អាល្លឺម៉ង់ ​នៅថ្ងៃទី ១៥ ខែ មិថុនា ហើយសប្តាហ៍បន្ទាប់គឺ អាមេរិកតែម្តង និង​បញ្ចប់ការប្រកួត ដោយជួបជាមួយនឹង Ghana នៅថ្ងៃទី ២៦ ខែ មិថុនា ផងដែរ​៕​

Ronaldo

មតិយោបល់