អង់គ្លេស៖ ២ គ្រាប់ដែលចេញពីថ្វីជើងរបស់កីឡាករ Edin Dzeko បានជួយឲ្យ មេឃខៀវ Manchester City បំបាក់ក្លិបម្ចាស់ផ្ទះបិសាចក្រហម ក្នុងលទ្ធផល ៣-០ ខណៈ Toure រកបាននៅនាទី ៩០ ដោយជួយឲ្យមេឃខៀវរំកិលខ្លួន ទៅកាន់លេខរៀងទី ២ នៃតារាងក្នុងក្របខណ្ឌ Premier League ។
គ្រាន់តែ ៤២ វិនាទីនៃការបើកឆាក ក្លិបមេឃខៀវក៏បានក្រឡុក ក្លិបម្ចាស់ផ្ទះបិសាចក្រហម ក្នុងលទ្ធផល ១-០ ទៅហើយ ។ ឈានចូលដល់តងទី ២ ក្នុងនាទី ៥៦ Edin Dzeko បានបំប៉ោងសំណាញ់មួយគ្រាប់ទៀត ដែលជាបាល់លើកពីជ្រុងម្ខាងនោះ ។ លទ្ធផល ២-០ បណ្តោះអាសន្ននេះដែរ វាបានធានាសុវត្ថិភាពរបស់មេឃខៀវ ឲ្យរំកិលខ្លួនទៅកាន់លេខរៀងទី ២ នៃតារាង ខណៈដែល នាទី ៩០ Toure បានស៊ុតមួយជើងស្តាំយ៉ាងស្អាត ។
ដូចជាការរំពឹងទុក របស់អ្នកគាំទ្រ បានវិភាគថា ” David Moyes នឹងត្រូវជួបទុក្ខម្តងទៀតលើទឹកដីរបស់ខ្លួន ឬ ទៅចូលរៀនក្បួនយុទ្ធសាស្ត្រទីលានសារជាថ្មីម្តងទៀត ដែលធ្វើឲ្យប្រវត្តិសាស្ត្រដ៏ខ្មៅវិ នេះ នៅតែដានលើខ្លួនរហូតមក ខណៈដែលលេងលើទឹកដីរបស់ខ្លួនចាញ់រហូតក្នុងក្របខណ្ឌអង់គ្លេស ” ។ ម្យ៉ាងវិញទៀត បរាជ័យនេះ កាន់តែធ្វើឲ្យ កៅអីរបស់ David Moyes រង្គោះរង្គើរ ដោយខ្វះការគាំទ្រពីសំណាក់ ក្រុមដែលងប់នឹងកីឡា ។ វាហាក់កាន់តែកៀកជិតមែនទែន ហើយ សម្រាប់ David Moyes ព្រោះថាទំនងជាក្លិបបិសាចក្រហមមិនអាចកាន់កាប់ លេខរៀងទី ៤ ដូចការរំពឹងទុកឡើយ ។ កាលពី David Moyes ចូលកាន់កាប់ក្លិបបិសាចក្រហមដំបូង ខាងគេហទំព័រ ដំណឹង ក៏បានវិភាគថា Moyes អាចត្រឹមតែធ្វើឲ្យ ក្លិប បិសាចក្រហម ស្ថិតនៅលេខរៀង ដែល Everton ធ្លាប់គ្រប់គ្រងតែប៉ុណ្ណោះ ពោលគឺលេខរៀងនាពេលបច្ចុប្បន្ននេះ។
បើសិនជា យ៉ាងនេះមែន Moyes គួរតែចូលរៀនក្បួនយុទ្ធសាស្ត្រទីលាន សារជាថ្មី ឬក៏យ៉ាងណា ?
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់