លោកប្រធានាធិបតីកូស្តារីកា Luis Guillermo Solis មាននិយាយក្នុងទឹកមុខយ៉ាងមុតថា លោកមិនចង់ឲ្យគេយកឈ្មោះរបស់លោក ទៅប្រើជាឈ្មោះសម្រាប់កន្លែងសាធារណៈ ដូចជា ស្ពាន ផ្លូវថ្នល់ ឬសំណងអាគាររដ្ឋ ណាមួយឡើយ ព្រោះថាវាមិនមែនជារបស់លោកទេ ជាពិសេសលោកក៏មិនចង់ឲ្យគេដាក់តាំងរូបថតរបស់លោកនៅតាមការិយាល័យធ្វើការរបស់រដ្ឋនោះដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ។
នៅក្នុងអនុក្រឹត្យមួយដែលចុះហត្ថលេខាកាលពីកន្លងទៅនេះ លោកប្រធានាធិបតីបានសម្រេចមិនឲ្យប្រើឈ្មោះរបស់លោក ដើម្បីដាក់លើស្ពាន ផ្លូវ ឬអាគាររដ្ឋនានា ខណៈពេលដែលបណ្ដាប្រទេសមួយចំនួនបានប្រើវាទៅជាទម្លាប់ ជាពិសេសគឺប្រទេសកម្ពុជាតែម្ដង៕
ព័ត៌មានជាតិ
មតិយោបល់