កម្ពស់ និងរូបរាងគឺចាកក្តាសំខាន់ណាស់សម្រាប់នារីដែលចង់ប្រកួតដណ្តើមជ័យលាភី ប៉ុន្តែនាង Admnda Loy ជនជាតិអាមេរិកបានឈ្នះពាន់រង្វាន់ក្នុងការប្រកួតនារីដែលមានសាច់ដុំស្រស់ស្អាតបំផុតនៅក្នុងទីក្រុង Mesa នៃរដ្ឋ Arizona ។
តាមប្រភពព័ត៌មាននានាឲ្យដឹងថា Amanda Loy មានវ័យ ២២ ឆ្នាំ មកពីទីក្រុង Scottsdale ជាបេក្ខនារីមួយរូបដែលមានកម្ពស់ត្រឹមតែ ២,២១ ម៉ែត្រ និងទម្ងន់ ៣២,៥ គីឡូក្រាមតែប៉ុណ្ណោះ។ ថ្វីត្បិតតែ Amanda មានរាងកាយតូចជាងគេក៏ពិតមែន ប៉ុន្តែនាងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីចៅក្រម។
លទ្ធផលនាងបានទទួលរង្វាន់អុស្សាវរីយ៍សម្រាប់ការប្រកួតជ្រើសរើសកញ្ញាដែលមានសាច់ដុំស្រស់ស្អាតបំផុត។ Amanda បាននិយាយផងដែរថា នាងនឹងបន្តការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈដែលជាចំណងចំណូលចិត្តរបស់ខ្លួនក្នុងពេលអនាគតទៀត៕
មតិយោបល់