ព័ត៌មានជាតិ

ប៉ូលិស​​ម្នាក់​ត្រូវ​ក្មេងស្រី​វ័យ ១៤ ឆ្នាំ​ពិន័យ ១០ ដុល្លារ ពី​បទ​បំពាន​ច្បាប់​ (Video Inside)

​ក្មេងស្រី​ដ៏​ក្លាហាន​ម្នាក់​បាន​សរសេ​រវិ​ក័យ​ប​ត្រ​ដោយ​ដៃ​របស់​នាង​ផ្ទាល់ ចំពោះ​ការពិន័យ​ចំនួន ១០ ដុល្លារ​ទៅលើ​ប៉ូលិស​​មួយរូប​ដែល​បាន​បំពាន​លើ​ច្បាប់​នៅ​កន្លែង​ចត​រថយន្ត​ក្បែរ​ផ្ទះ​ល្វែង​របស់​នាង​។ Annie James វ័យ ១៤ ឆ្នាំ​រស់នៅ​ក្នុង​រដ្ឋ Texas សហរដ្ឋអាមេរិក បាន​សរសេរ​ក្រដាស​ពិន័យ​បិទ​នៅលើ​រថយន្ត​ប៉ូលិស​ដែល​ចត​មិន​ត្រឹមត្រូវ​នោះ​។ នៅពេលដែល​លោក Tommy King ត្រឡប់​មក​រថយន្តរ​បស់​ខ្លួន​វិញ​ក៏​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេលដែល​ឃើញ​ក្រដាស​ពិន័យ​ចំនួន ១០ ដុល្លារ​នៅលើ​រថយន្ត​របស់​ខ្លួន​។ លោក Tommy មិន​ត្រឹមតែ​បង់ពិន័យ​តាម​ក្មេងស្រី​ម្នាក់​នោះទេ ថែមទាំង​បាន​ប្រគល់​អំ​ណាយ​ជា​របស់​ក្មេង​លេង​ដល់​ទៅ ៤០ ដុល្លារ​ដើម្បី​លើកទឹកចិត្ត​ដល់​ក្មេងស្រី​នោះ​ទៀត​៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

2014-03-26_075942

មតិយោបល់