ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៩ និង៣០ នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីប្រទះឃើញបុរសម្នាក់ មានអាយុប្រហែលជា៥០ឆ្នាំជាង បានដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងកើតហេតុ ស្ថិតត្រង់ចំណុចភូមិឫស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ករណីខាងលើនេះ មិនទាន់ដឹងពីមូលហេតុច្បាស់នោះទេ ។ ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំនឹងផ្សាយជូនបន្តនៅពេលក្រោយទៀត ៕
មតិយោបល់