កោះកុងៈ ប្រទះឃើញបុរសម្នាក់ចង.កធ្វើសម្លាប់ខ្លួន បង្កឲ្យការមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ប្រភពពីអ្នកជិតខាងបាននិយាយថា ជនអត្ដឃាតឈ្មោះ ឃាន ទុំ អាយុប្រហែល៥០ឆ្នាំ ជាជនអនាថា គ្មានទីពឹងពុំដឹងមកពីណាទេ ចេះតែដើរជ្រកតាមសំយាមផ្ទះគេ ហើយស្រវឹងខួបទៀតគ្មានសាច់ញ្ញាត្តិទេ។ ស្រាប់តែដល់ម៉ោងកើតហេតុត្រូវបានគេប្រទះឃើញ ចង.កនិងបង្គោលរបងស្លាប់បាត់ទៅហើយ។
បើតាមការពិនិត្យកោសល្យវិច័យរបស់កម្លាំងជំនាញបុរសខាងលើ ពិតជាចង.កធ្វើអត្ដឃាតខ្លួនឯងមែន៕
មតិយោបល់