ព័ត៌មានជាតិ

រថយន្ត​កាំម៉ាស​ដឹក​ស្រា​បៀរ​ដាក់​ឡូហ្គោ​ស្រា​បៀរ​អង្គរ បើក​បុក​ម៉ូតូ​ស្មាស​ពីក្រោយ​គាប​ជាប់​ក្រោម​កង់​រថយន្ត​របួស​ម​នុស្ស​០២​នាក់​

​ភ្នំពេញ ៖ រថយន្ត​កាំម៉ាស ដឹក​ស្រា​បៀ ឱ្យ​ក្រុមហ៊ុន​មួយ បាន​ជិះ​ទៅ​បុក​ពីក្រោយ ម៉ូតូ​ស្មាស់​រងរបួស មនុស្ស​ប្រុស​ស្រី​០២​នាក់ ។​ហេតុ​ការណ៏កើតឡើង នៅវេលា​ម៉ោង​៩​និង​៤០​នាទី យប់​ថ្ងៃ ទី​២៥ មីនា ២០១៤ នៅ​ចំណុច​ទល់មុខ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វ​ត្តុ ហត្ថា​កសិក លី​មី​ធី​ត ស្ថិតក្នុង សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ។​

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ រថយន្ត​កាំម៉ាស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 4A-0017 បើកបរ​ដោយ បុរស​ម្នាក់​ដឹក ស្រា​បៀរ​ឱ្យ​ក្រុមហ៊ុន​មួយ ធ្វើដំណើរ​តាម​ផ្លូវ ២៧១ ពី​ត្បូង​ទៅ ជើង លុះ​មកដល់​ចំណុច កើតហេតុ ក៏​បាន​ទៅបុក​ពីក្រោយ​ម៉ូតូ​ស្មា​ស ពាក់​ស្លាក​លេខ ភ្នំពេញ BC-4647 គាប​ម៉ូតូ​ជាប់​ក្រោម​រថយន្ត ប៉ុន្តែ​សំណាង ល្អ​អ្នកជិះ​ម៉ូតូ ទាំង​០២​នាក់ លោត​ចេញ របួស​ស្រាល​ទាំង​០២​នាក់​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ បាន​ក្រុម​គ្រួសារ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក ឯ​រថយន្ត និង ម៉ូតូ​ត្រូវបាន សមត្ថកិច្ច​យកទៅ ការិយាល័យ​ចរាច​រណ៏ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​៕
2014-03-26_103638

2014-03-26_103624

មតិយោបល់