ព័ត៌មានជាតិ

អ្នកបើកបរ​រថយន្ត​កា​ម៉ា​រី​បា​ឡែន​ស្រវឹងធ្លាក់ភ្នែក ទរ​គូថ​រថយន្ត​ហាយ​លែ​ន​ឌ​រ័ ដាច់​កង់​កា​មាំ​រី​បា​ឡែន​

​ភ្នំពេញ ៖ រថយន្ត​កា​ម៉ា​រី​បា​ឡែន ពណ៌​ស្ករ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-6779​បើកបរ​ដោយ​បុរស​ម្នាក់ ស្រវឹងស្រា​ជោគ​ចំ តាម​បណ្តោយ​ផ្លូវ ស​ហព​ន្ធ័​រុស្ស៊ី ពី​កើត​ទៅ​លិច មកដល់​ចំណុច កើតហេតុ ក៏​បាន​បើក​វ៉ា រថយន្ត មួយ គ្រឿង​ទៀត​ម៉ាក​ហាយ​លែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-4867 បើក​ដោយ​បុរស​ម្នាក់​ដែរ ។​ពេលដែល រថយន្ត​កា​ម៉ា​រី បា​ឡែន បើក​វ៉ា​រថយន្ត​ហាយ​លែ​ន​ឌ័​រ មិន​ផុត រថ​ន្ត​បា​ឡែ​ន ក៏​បាន​ជ្រុល​ទៅ បុក​ពីក្រោយ​គូ​ថ រថយន្ត ហាយ​លែ​ន​ឌ័​រ បណ្តាលឱ្យ​ដាច់​កង់​ខាង​ឆ្វេង រថយន្ត​កាមរី​ប៉ា​ឡែន ចំ​ណែ​ែ​កឯ រថយន្ត​ហាយ​លែ​ន​ឌ័​រ រង​ការខូចខាត ចំហៀង​ខាងស្តាំ ។​
​ហេតុ​ការណ៏កើតឡើង​កាលពី​វេលា​ម៉ោង ១​និង ១០​នាទី អធ្រាត ថ្ងៃទី​២៦​មីនា ២០១៤ ស្ថិតនៅ​ក្នុង​សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​ក្រោយពេល​កើតហេតុ រ​ថយ​ត្ត​ទាំង​ពីរ​ត្រូវបាន​សមត្ថកិច្ច យក​ទ​ទៅ​រក្សាទុក​នៅ​ប៉ុស្ត៍ នគរបាល​ខណ្ឌ​សែន​សុខ​។​
2014-03-26_102955

មតិយោបល់