ជាទូទៅការឈឺចាប់សុដន់ គឺកើតឡើងចំពោះមនុស្សស្រីដែលមានវ័យអាចបន្តពូជបាន ច្រើនជាងមនុស្សស្រីដែលមានវ័យចំណាស់ គឺមិនមែនមកពីជំងឺមហារីកសុដន់ទាំងស្រុងនោះទេ។ ការឈឺចាប់នៅលើសុដន់តែម្ខាង ឬទាំងពីរជាច្រចាំខែអាចជាជំងឺឈឺសុដនពីធម្មជាតិសម្រាប់មនុស្សស្រី។
ការឈឺចាប់សុដន់អាចបណ្តោលមកពីមូលហេតុច្រើនយ៉ាងដូចជា៖ ការផ្លាស់ប្តូរអ័រម៉ូននៅក្នុងការមករដូវ, របួសសុដន់ពេលមានផ្ទៃពោះ, ឆ្លងមេរោគពេលបំបៅដោះកូន…។ ទោះបីជាយ៉ាងណាជំងឺមហារីកសុដន់ មិនមែជាមូលហេតុទូទៅនៃការឈឺចាប់សុដន់ឡើយ។ ដើម្បីធ្វើរោគវិនិច្ឆ័យមូលហេតុពិតប្រាកដនៃការឈឺចាប់សុដន គួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីធ្វើតេស្ត។
ប្រសិនបើស្ត្រីអាចយុក្រោម ៣៥ ឆ្នាំ មានការឈឺសុដន់មុនពេលមករដូវជារៀងរាល់ខែ, មានដុំពករឹងនៅក្នុងសុដន់, ឈឺចាប់ដោយការបំបៅដោះកូន, ការរលាកប្រព័ន្ធ Febrile ជាដើម ។
ប្រសិនបើស្ត្រីដែលមានអាយុលើស ៣៥ ឆ្នាំមិនបានបំបៅដោះកូន បីសិនជាមានដុំពករឹងគួរតែទៅជួបគ្រូពេទ្យឲ្យបានញឹកញាប់ ដើម្បីរកវិធីដោះស្រាយ។
ចំណាំ៖ ជៀសវាងការផឹកកាហ្វេ, កាត់បន្ថយការបរិភោគអំបិលឲ្យនៅតិច និងវីតាមីន B6 ។ ការឈឺចាប់សុដន់ដោយធម្មជាតិភាគច្រើននឹងបាត់ទៅវិញ បន្ទាប់ពី ២ ឬ ៣ ខែបន្ទាប់។ ប្រសិនបើមានអាការៈឈឺសុដន់អូសបន្លាយយូរជាងនេះ ឬក៏មានដុំពករឹងនៅក្នុងសុដន់អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ៕
មតិយោបល់