ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Taylor Swift ផ្អាក់ទាក់ទងប្រុសៗ មកទាក់ទងស្រីៗវិញ

បើយោងតាមប្រភពព័ត៌មានរបស់ RadarOnline បានចុះផ្សាយ​ឲ្យដឹងថា តារាចម្រៀង Taylor Swift បានផ្អាកទំនាក់ទំនងជាមួយនឹង​ប្រុសៗ ដែលទាំងនេះបានផ្តល់យោបល់ឲ្យដោយ អ្នកប្រឹក្សាយោបល់របស់នាង​។​

នាង Taylor Swift ជាញយៗ​គេតែងតែឃើញនាង បណ្តើរប្រុសប្លែកៗមុខរហូត ។ ត្រង់ចំណុចនេះដែរ គេជឿជាក់ថា នាង​គ្រាន់តែ​ចង់ដឹងពីរឿងរ៉ាវស្នេហាប្លែកៗដែលកើតចេញពីមនុស្សប្រុសទាំងនោះ ឬក្តីស្នេហា ​ដែល​ឈឺចាប់ ​ដើម្បីប្រែក្លាយវា​ទៅជា​ប្រធានបទមួយដ៏សំខាន់ ឲ្យកើតចេញជា​បទចម្រៀងតែប៉ុណ្ណោះ​។​

អ្នកប្រឹក្សាយោបល់របស់ Taylor Swift បានប្រាប់ប្រភពខាងលើថា បន្ទាប់ពី​ចែកផ្លូវ​ជាមួយនឹងមិត្តប្រុស ដូចជា Harry Styles ជាដើម ដោយ​៦ ខែមកនេះ នាង​មិនបានទាក់ទងនរណា​នោះទេ​ ពោលគឺផ្អាកការ​ទាក់ទង​ទៅកាន់មនុស្ស​ប្រុសៗ ក្នុងលក្ខណៈស្នេហា​។​

អតីតមិត្តប្រុស ដែលស្ថិតនៅក្នុងបញ្ជីរបស់ Taylor Swift រួមមាន Taylor Lautner, Joe Jonas, Harry Styles, Conor Kennedy, John Mayer, Jake Gyllenhaal ជាដើម ។ អតីមិត្តប្រុស ឬ​រឿងរ៉ាវបែកបាក់ជាមួយនឹង​តារាប៉ុន្មានដួងខាងលើ នា​ង បានយក​រឿងឈឺចាប់ និងបែកបាក់ទាំងនោះ មកសរសេរ ជាចម្រៀង តែម្តង​ ដោយមានបទ We Are Never Ever Getting Back Together , I Knew You Were Trouble …. ។​
អ្នកប្រឹក្សាយោបល់របស់នាង បានបន្តថា ពេលនេះ នាង​បានផ្តោតមកការកសាងមិត្តភាព ជាមួយនឹងក្មេងស្រីដទៃ ​និងប្រើប្រាស់ទំនាក់ទំនងនោះដើម្បី ប្រែក្លាយជាបទចម្រៀង ក្នុង​អាជីពសិល្បៈរបស់នាង ៕​
Taylor

មតិយោបល់