ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង Angelina Jolie បាន​ធ្វើ​ឲ្យអ្នក​គាំ​ទ្រ​​ព្រួយ​បា​រ​ម្ភ​ ​ដោ​យ​មើ​ល​​ទៅ​ស្គម​ស្គាំង​ខ្លាំ​ង​ពេ​ក​​

​តារាសម្តែងរបស់ហូលីវ៉ូតនាង Angelina Jolie ថ្មីៗនេះបានបង្ហាញខ្លួន នៅ Venue Caesars Palace ដែលស្ថិតនៅ​ឡាវីហ្គាស ​សហរដ្ឋ​អាមេរិក ដើម្បីផ្សព្វផ្សាយរឿថ្មីរបស់ខ្លួន ក្រោមចំណងជើងថា Unbroken ដែលដឹកនាំសម្តែង និងសម្តែងដោយខ្លូននាងផ្ទាល់តែម្តង ។ វត្តមាននេះដែរ គេឃើញនាង Angelina Jolie មើលទៅឆើតឆាយជាមួយនឹងសម្លៀកបំពាក់ដ៏ស្តើងរបស់នាង តែ​អ្វីដែល​ធ្វើ​ឲ្យគេចាប់អារម្មណ៍ និងព្រួយបារម្ភ ចំពោះនាងវិញនោះគឺ រាងកាយដ៏ស្គមស្គាំង ​ ។​

មុននេះដែរនាងធ្លាប់បានប្រាប់ដល់ Entertainment Weekly ថា នាងនឹង​ធ្វើការវះកាត់បន្ថែមទៀត ទៅលើបញ្ហាមហារីសុដន់បស់នាង នូវចំណុចខ្លះខាតដែលនាង​មិនទាន់បានវះកាត់ ដែលទាំងនេះ​ជាការផ្តល់ដំបូន្មានដោយគ្រូពេទ្យ​។​
កាលពីឆ្នាំកន្លងទៅ នាង Angelina Jolie បានបង្ហើបថា នាង បានវះកាត់សុដន់ចេញ ដើម្បីការការជំងឺមហារីក សុដន់ ។ មិនត្រឹមតែប៉ុណ្ណោះទេ នាង​ក៏នៅមានហានិភ័យ​ជំងឺមហារីកក្រពេញអូវ៉ែ ប្រមាញ ជា ៥០ ភាគរយផងដែរ ។ សូមបញ្ជាក់ថា កាលពីឆ្នាំ ២០០៧ ម្តាយរបស់នាង ​បាន​បាត់បង់ជីវិត ដោយសារតែមាន​ជំងឺប្រហាក់ប្រហែលនឹងនាង​៕​
2014-03-26_143010

2014-03-26_142959

មតិយោបល់