ព័ត៌មានជាតិ

អី​​យ៉ា​​!​​ ​លេ​​​ច​​ធ្លា​យ​​រូ​ប​ភា​ព​ ​iPhone​ ​5S​ ​ទៀ​ត​ហើ​យ​​

​ក្រោយ​ពី​ក្រុមហ៊ុន Apple បានប្រកាស​បង្ហាញ ក៏ដូចជា​ចេញលក់ iPhone 5 នៅលើ​ទីផ្សារ​ជា​សាធារណៈ​មក ក៏​លេចឮ​នូវ​ពាក្យ​ចចាមអារ៉ាម​ថា ក្រុមហ៊ុន Apple នឹង​ចេញ iPhone 5S ក្នុង​ពេល​ចាប់ៗ​។​

​នៅថ្ងៃនេះ គេហទំព័រ Etrade Supply បាន​បង្ហាញ​នូវ​ស​ប្បក iPhone ដែល​អះអាង​ថា ជា iPhone 5S ដែល​ជា​ជំនាន់​ទី ៧​នៃ iPhone នឹង​ចេញ​លក់​នៅលើ​ទីផ្សារ​ក្នុង​ដើមឆ្នាំ ២០១៣ ដែល​នៅពេលនេះ ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​។​
​ប្រភព​ខាងលើ​បាន បញ្ជាក់ថា រូបភាព​ខាងលើ​គឺជា iPhone 5S ដែល​ស្ថិត​ក្នុង​ការសាកល្បង ព្រោះថា នៅ​ខាងក្រោយ​ខ្នង​របស់​វា​មាន​អក្សរ «X» ពណ៌​ខៀវ​ដែល​អក្សរ​នេះ​បញ្ជាក់ថា ជា​ផលិតផល​ស្ថិត​ក្នុង​ការសាកល្បង​៕​

មតិយោបល់