ព័ត៌មានជាតិ

រថយន្ត​តូយ៉ូតា​បុក​ម៉ួតូ​០២​គ្រឿង របួស​ធ្ងន់​ស្រាល​០២​នាក់​

​ភ្នំពេញ ៖ មនុស្ស​ប្រុស​-​ស្រី ០២​នាក់​របួសធ្ងន់​និង​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់ ចរាចរណ៏​មួយ ដែល​បង្ក ឡើង​ដោយ​រថយន្ត តូយ៉ូតា​ព្រូស បុក​ម៉ូតូ​០២​គ្រឿង វេលា​ម៉ោង​៨​និង​១០​នាទី យប់​ថ្ងៃ​ទី ២៦ មីនា ២០១៤ តាម​បណ្តោយ​ផ្លូវ ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់ ចតុមុខ ខណ្ឌដូនពេញ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែកើតហេតុ បានឱ្យដឹង​ថា​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​តូយ៉ួតា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-5319 ជិះ​គ្នា​០២​នាក់ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង តាមផ្លូវ ព្រះ​នរោត្តម​លុះ​ធ្វើដំណើរ​មក​ដល់​ផ្លូវ ២៤០​កែង​ផ្លូវ ព្រះ​នរោត្តម ក៏​បាន​ប៉ះគ្នា​ជាមួយ​ម៉ូតូ ម៉ាក​ស៊ុយ​ហ្ស៊ូ​គី និច ពណ៌​សលាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ BZ-0564 បើកបរ​ក្នុង​ទិសដៅ ពី​ត្បូង​ទៅ​ជើង ដោយ​យុវជន​ម្នាក់ ឈ្មោះ​នុប ប៊ុ​ថេន​អាយុ​២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២​នៃ​សកល​វិទ្យាល័យ បៀ​ល​ប្រា​យ ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយ​ម៉តូ​នេះ ទើបតែ​ខ្ចី​មិត្ត​ភ​ក្ត័ ជិះ​ពី​ក្រុង​តាខ្មៅ ។ ករណី​ប៉ះគ្នា​នេះ បណ្តាល​ឱ្យ​យុវជន អ្នកជិះ​ម៉ូតូ​របួសធ្ងន់​ចំណែកឯ​ម៉ូតូ បាក់​កញ្ចក់ ចំហៀង​ខាងឆ្វេង ។​

​ប្រភពព័ត៌មាន បាន​បន្ត​ឱ្យដឹងថា​បន្ទាប់​ពី​រថយន្ត​តូយ៉ូតា​ព្រូស​នេះ បើក​ប៉ះគ្នា ជាមួយ​ម៉ូតូ​ស៊ុយ​ហ្ស៊ូ​គីនិច ហើយ​រថយន្ត​នេះ​មិន​បាន​ឈប់​ទេ គឺ​បាន​បើក​ទៅ​មុខ​ទៀត ក្នុង​បំណង​រត់​គេច​ហើយក៏​បាន​ទៅ​ប៉ះ ម៉ូតូ​គុប​តឿ​មួយគ្រឿង ទៀត ពណ៌​លឿង​បើកបរ​ដោយ​នារី​ម្នាក់​មាន​ឈ្មោះ សាន់​រេ​ត ជា​សិក្ខាកាម រៀន​ភាសារ​កូរ៉េ ត្រៀម​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​ស្រុកកំណើត នៅ​ស្រុក ពារាំង ខេត្ត​ព្រៃវែង ។​ករណី​នេះ​បណ្តាលឱ្យ​នារី​ជិះ​ម៉ូតូ​រង​របួសស្រាល​។​

​ក្រោយពេល​កើតហេតុ​យុវជន​រងរបួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឯកជន ចំណែកឯ​នារី រងរ​បូស​ស្រាល​នៅ​កន្លែងកើតហេតុ ។ រថយន្ត​បើក​ទៅមុខ អត់​រួច​ដោយ​សារ ដាច់​កាឡេរ​កង់​ខាងមុខ ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ ការិយាល័យ ចរាចរណ៏​ក្រុង​រងចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ ៕

2014-03-27_104839

មតិយោបល់