ព័ត៌មានជាតិ

Update៖ កម្មករបុកគ្រឹះម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីស្ទូចសសរប៉ះនឹងខ្សែភ្លើង

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗ ខណ:ពេលដែលកំពុងយកឡានស្ទូចបង្គោលសសរគ្រឹះ បណ្ដាលឲ្យប៉ះនឹងខ្សែភ្លើង ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់តែម្តង ហេតុការណ៍ការខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលំ ក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឈិន ឈៀន អាយុ ៤៩ ឆ្នាំ មុខរបរជាកម្មករបុកគ្រឹះ មានស្រុកកំណើតនៅឯខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ រួមទាំងក្រុមការងារបានបើកឡានស្ទូច មកដល់ចំណុចកើតហេតុ ខណ:ពេលនោះក៏បានស្ទូចសសរគ្រឹះមួយដើម ដោយជនរងគ្រោះជាអ្នកនៅខាងក្រោម ដោយចាំទប់សសរនិងក្រុមការងារម្នាក់ទៀត ជាអ្នកបញ្ជាដងសន្ទូច ពេលកំពុងតែស្ទូចនោះក៏ទៅប៉ះនិងខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុ ក៏បានរាយការណ៍ទៅខាងអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យជាក់ស្ដែងនៅទីតាំងកន្លែងកើតហេតុ និងពិនិត្យកោសល្យវិច្ច័យរួច ទើបប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់