ព័ត៌មានជាតិ

និច សាក​កំលាំង​ជាមួយនឹង​អា​សង់​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ស្រាល​២​នាក់​

​ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​និង​ម្នាក់​ទៀត​រងរបួស​ស្រាល​ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​យប់​ថ្ងៃទី​២៦ ខែ​មិនា​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ក្តាន់​២ តាម​បណ្ដោយ​ផ្លូវ​និរកស៍ ផ្លួវ​សហព័ន្ធរូស្ស៊ី ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​

​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​និច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CE-0350 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រូស្ស៊ី ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជ្រុល​បុក​ម៉ូតូ​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU-2696 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើត​ទៅ​លិច​ហើយ​បត់​ឆ្វេង​ទៅ​តាម​ផ្លូវ​និរកស៍ បាន​បុក​គ្នា​ពេញទំហឹង​បណ្ដាលឲ្យរ​ងបួស​ម្ចាស់​ម៉ូតូ​និច​រង​របួសធ្ងន់​ចំណែក​ម្ចាស់​ម៉ូតូ​សេ​១១០​របួសស្រាល​។​

​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕
2014-03-27_112640

2014-03-27_112619

មតិយោបល់