ព័ត៌មានជាតិ

ជិះ​ម៉ូតូ​បញ្ច្រាស់​បុក​រថយន្ត​បណ្ដាលឲ្យរ​ងបួស​ធ្ងន់​ខ្លួនឯង​ហើយ​រថយន្ត​បន្ត​បុក​ម៉ូតូ​មួយ​គ្រឿង​

​ភ្នំពេញ​៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​បញ្ច្រាស់​ក្នុង​ល្បឿន​លឿន​ជ្រុក​បុករថយន្ត​បណ្ដា​ល​ឲ្យ​រងរបួស​ធ្ងន់​ខ្លួនឯង​ហើយ​រថយន្ត​បាន​បន្ត​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាលឲ្យ​រង​របួសស្រា​ល កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​យប់​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​លេខ​២៤០ កែង​ផ្លូវ​នរោត្តន ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​ ​យោងតាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្រដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1BZ-0564 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​នរោត្តម ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ជិះ​បញ្ច្រាស​ផ្លូវ​ល្បឿន​លឿន​លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជ្រុល​បុក​រថយន្ត​ម៉ាក​ព្រួស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-5319 ដែល​ធ្វើ​ដំណំ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រង​របួសធ្ងន់​២​នាក់​ចំណែក​ម៉ូតូ​រង​ការ​ខូច​ខាត់​យ៉ាងដំណំ រីឯ​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន​ក៍​ជ្រុក​បុក​ម៉ូតូ​ម៉ាក​គុប មូល​ពីក្រោយ​បណ្ដាល​ឲ្យ​ស្រី​ម្នាក់​រងរបួស​ស្រាល​ហើយ​រថយន្ត​បាន​ដាច់​កង់​ខាងឆ្វេង​ទៅមុខ​លែងរួច​។​

​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ដោយឡែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

2014-03-27_113400

2014-03-27_113347

មតិយោបល់