ព័ត៌មានជាតិ

ដុះ​សាច់ដុំ​នៅក្នុង​ពោះ ច្រឡំ​ថា​ទារក​យ​ក្សមាន​ទម្ងន់​រហូត​ដល់​ទៅ ៣២ គីឡូក្រាម​

​នាង Lorna Fulton វ័យ ៤៤ ឆ្នាំ​រស់នៅ​ក្នុង​ទីក្រុង Glasgow ចក្រភព​អស់គ្លេស តែងតែ​សុបិន​ឃើញ​ទេវតា​តូច​មួយ​បានចាប់កំណើត​នៅក្នុង​ផ្ទៃ​របស់​នាង​។ ទោះជា​យ៉ាងណា​សេចក្តី​អំណរ​នៃ​ការរីកលូតលាស់​កូន​នៅ​ក្នុង​ផ្ទៃ​នេះ បានប្រែក្លាយ​ទៅជា​ខកបំណង​ពេល​ដែល​ដឹង​ថា​កូន​នៅ​ក្នុង​ផ្ទៃ​របស់​ខ្លួន​គឺជា​សាច់ដុំ​ដែលមាន​ទម្ងន់​រាប់សិប​គីឡូ​ទៅវិញ​។ ដាយ​ស្មាន​តែ​មាន​កូន​ដូច​បំណង​ស្ត្រី​វ័យ​ជាង ៤០ ឆ្នាំ​រូប​នេះ​បាន​ខំប្រឹង​ថែបំប៉ន​សុខភាព​ដោយ​បរិភោគ​អាហារ​តាម​បែប​ធម្មជាតិ​ដើម្បី​ឲ្យ​កូន​កើត​មក​មាន​សុខភាព​ល្អ​។ ប៉ុន្តែ​ក្តីសង្ឍឹម​របស់​នាង​ត្រូវ​ក្លាយទៅជាអ​សា​បង់​នៅពេល​ដែល​លទ្ធផល​ធ្វើតេស្ត​បង្ហាញថា នៅក្នុង​ពោះ​របស់​នាង​មិនមែន​ជា​កូន​នោះទេ​។ គ្រូពេទ្យ​បាន​និយាយថា​នៅក្នុង​ស្បូន​របស់​នាង​ពេញ​ទៅ​ដោយ​ដុំ​គីស​ដ៏​ធំ​មួយ ប្រសិនបើ​មិន​កាត់​សាច់ដុំ​នេះ​ចេញ​ទេ នាង Lorna អាច​នឹង​ស្លាប់​។ ទីបំផុត​គ្រូពេទ្យ​បាន​វះកាត់​យក​សាច់ដុំ​ដែល​មាន​ទម្ងន់​ដល់​ទៅ ៣២ គីឡូក្រាម​ចេញពី​រាងកាយ​របស់​នាង​៕​
2014-03-27_120215

មតិយោបល់