ព័ត៌មានជាតិ

ចាប់​បាន​កណ្តុរ​យក្ស​ដែល​មាន​ប្រវែង​ជិត​ក​ន្លះម៉ែត្រ​

​យោងតាម​គេហទំព័រ​បរទេស​នានា​បានឲ្យដឹងថា កាល​ពី​មួយ​ខែ​មុន​គ្រួសារ​មួយ​ដែល​រស់នៅ​ប្រទេស​ស៊ុយ​អ៊ែត ចាប់​បាន​កណ្តុរ​យក្ស​មួយ​ដែល​មាន​ទំហំ​ធំ​ជាង​កណ្តុរ​ធម្មតា​ដល់​ទៅ​បី​ដង​។ ដោយសារ​តែ​កណ្តុរ​មួយ​ក្បាល​នេះ​ចេះ​តែ​ចេញ​មក​រាតត្បាត​នៅក្នុង​ផ្ទះបាយ​របស់​គ្រួសារ​មួយ​នេះ ទើប​ពួកគាត់​សម្រេចចិត្ត​ទាក់ទង​ទៅ​ក្រុមហ៊ុន​បោសសម្អាត ដើម្បី​កម្ចាត់​កណ្តុរ​នេះ​ចេញ​។ ពីដំបូង​ពួកគេ​បាន​ដាក់​អន្ទាក់​ដើម្បី​ចាប់​កណ្តុរ​ដ៏​ធំ​នេះ ប៉ុន្តែ​ការ​ចំណាយពេល​អស់​ជាច្រើន​ថ្ងៃ​ទើប​អាច​ចាប់​កណ្តុរ​នេះ​បាន​។ លោកស្រី Erik ដែល​ជា​ប្រពន្ធ​របស់​ម្ចាស់ផ្ទះ​បា​និយាយថា នេះ​ជា​សត្វ​កណ្តុរ​ដែល​ធំជាងគេ​បំផុត​មិន​ធ្លាប់​ឃើញ​ពីមុនមក ព្រោះ​វា​មាន​ប្រវែង ៤០ សង់ទីម៉ែត្រ​បើ​វាស់​ពី​កន្ទុយ​មក​។ តាម​ការប៉ាន់ស្មាន​កណ្តុ​រ​មួយ​នេះ​បាន​លួច​ចូលទៅ​រស់នៅ​ក្នុង​ផ្ទះ​បាន​របស់​ពួកគេ​អស់​រយៈពេល​ជា​យូរណាស់​មកហើយ​៕​
2014-03-27_125022

មតិយោបល់