ភ្នំពេញ៖សន្តិសុខនៅធានាគារឯកទេសភីអេចអែលអ៊ិមអីកាត់ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ខណៈ ដែលរួបគេផ្លោះរបងចូលមិនមានគោលបំណងលួចកាលពីវេលាម៉ោង៤និង១០នាទីទាប់ភ្លឺ ថ្ងៃទី២៧ ខែមិនាឆ្នាំ២០១៤តាមបណ្ដោយផ្លូវនរោត្តមស្ថិតក្នុងសង្កាត់ជ័យជម្នះខណ្ឌដូនពេញ។ ជនសង្ស័យខាងលើឈ្មោះលុចសំពូលីភេទប្រុសអាយុ២២ឆ្នាំស្នាក់នៅម្តុំវត្តនាគវ័ន្ត។
យោងតាមប្រភពពត៌មានពីសន្តិសុខបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានដើរមើល ជុំវិញធានាគាក៍បានឃើញជនសង្ស័យម្នាក់កំពុងផ្លោះរបងចូលក្នុងខាងក្នុង ដោយមិនដឹងថា គោលបំណងរបស់ចោរនោះលូចអ្វីភ្លាមៗរួបគាត់បានស្រែកឆោឡោបង្កឲ្យមានកាភ្ញាក់ផ្អើលដល់អ្នកជិតខាងក៏ជួយដេញចាប់ឃាត់ខ្លួនជនសង្ស័យនោះ និងវាយបណ្ដាលឲ្យរងរបួសយ៉ាងដំណំទើបប្រគល់ ឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយ ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើមក នគរបាលប៉ុស្តិ៍ជ័យជំនៈដើម្បីឃុំខ្លួនបណ្ណោះអាសន្ននិងបញ្ជូនទៅសាលាដំបូលរាជធានាភ្នំពេញ ផ្តន់ទាទោសតាមផ្លួនច្បាប់៕
មតិយោបល់