ព័ត៌មានជាតិ

អត្ថ​ប្រយោជន៍​បួន​យ៉ាង​នៃ​សណ្តែក​ដី ដែលអ្នក​នឹក​ស្មាន​មិន​ដល់

សណ្តែក​ដីគឺ​ជាមីល​រុក្ខ​ជាតិ​មួយ​ប្រភេទ ដែល​គេ​តែង​យក​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​អាហារ​ប្រចាំថ្ងៃ។ មាន​មនុស្ស​ដឹង​ត្រឹម​តែសណ្តែក​ដីមាន​រស់​ជាតិ​ឈ្ងុយ​ឆ្ងាញ់ ប៉ុន្តែ​អ្នក​ទាំង​នោះ​​មិន​ទាន់​ដឹង​ពី​អត្ថ​ប្រយោជន៍ដ៏អស្ចារ្យ​សម្រាប់​សុខភាព​ ដែល​នឹង​ស្មាន​មិន​ដល់​ឡើយ។

ប្រឆាំងនឹងជំងឺមហារីក និងជំងឺពុកឆ្អឹង
នៅក្នុងសណ្តែកដីមានសារធាតុ phytosterols ដែល​មាន​មុខងារ​ប្រឆាំង​នឹង​ជំងឺ​សសៃ​ឈា​ម​ក្នុង​បេះ​ដូង ជា​មួយ​នឹង​ការ​ជ្រៀត​ជ្រែក​នៃ​កូឡេ​ស្តេរ៉ុល។ ជា​ពិសេស​វា​ប្រឆាំង​នឹង​ជំងឺ​មហា​រីក ដោយ​កាត់​បន្ថយ​​ការ​អភិវឌ្ឍន៍នៃសាច់​ដុំ​ដែល​បង្ក​ជា​មហារីក។

បញ្ចុះទម្ងន់ និងជំនួយដល់ដំណើរការឈាម
មនុស្សជាច្រើនយល់ប្រឡំថា នៅក្នុងសណ្តែក​ដី​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ទោះ​ជាយ៉ាងណា​អ្នក​ជំនាញ​ជឿថា​សណ្តែក​ដី​គឺ​ជា​អាហារ​រូបត្ថម្ភ ដែល​អាច​ជួយ​គ្រប់​គ្រង​ទម្ងន់ និង​ទប់​ស្តាត់​ការ​ធាត់​យ៉ាង​មាន​ប្រសិទ្ធិ​ភាព។ ជា​មួយ​នឹង​អាស៊ីត folic មាន​ជាតិ​ខ្លាញ់​ជា​ច្រើន​ដែល​អាច​ជួយ​កាត់​បន្ថយ​កូឡេ​ស្តេរ៉ុល​ក្នុង​ឈាម នឹង​សម្អាត​កាក​សំណល់​ដែល​មាន​នៅ​ក្នុង​ពោះវៀន​ដែល​បណ្តាល​ឲ្យ​ធាត់។ សណ្តែក​ដី​ប្រហែល​ជា ៣០ ក្រាម​អាច​ផ្តល់​នូវ ម៉ង់​ហ្គា​ណែ ៣៥ ភាគ​រយ​ដែល​មា​នភាព​ចាំបាច់សម្រាប់​រាង​កាយ។ ម៉ង់ហ្គាណែ ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រំលាយ​អាហារ ជាតិ​ខ្លាញ់ និង​ជាតិ​ស្ករ។

ល្អសម្រាប់បេះដូង និងបង្កើនការចងចាំ
តើអ្នកដឹងទេថា អាហារមួយ​ប្រទេស​នេះមាន​ទំនាក់​ទំនង​ជាមួយ​បេះ​ដូង? ដោយ​សារ​តែ​វីតា​មីន B3 និង niacin អាច​នាំ​មក​នូវ​អត្ថប្រយោន៍​ជា​ច្រើន​ដល់​ខួរ​ក្បាល។ តាម​ការ​សិក្សា​មួយ​​ចំនួន​បានបង្ហាញ​ថា សណ្តែក​ដី និង​ផលិត​ផល​ផ្សេង​ទៀត ដែល​ធ្វើ​ពី​សណ្តែក​ដី អាច​ជួយការ​ពារ​បេះដូង និង​ការ​ពារ​ជំងឺ​សសៃ​ឈាម​ក្នុង​បេះ​ដូង។ ជា​ពិសេសស​ម្រាប់​ស្ត្រី​ដែល​អស់​រដូវ​ដែល​បរិភោក​សណ្តែក​ដី​ជាញឹក​ញាប់ អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃជំងឺ​បេះ​ដូង។ ដូច្នេះ​កា​របរិភោគ​សណ្តែក​ដីយ៉ាង​ហោច​ណាស់​បាន បួន ដង​ក្នុង​មួយ​សប្តាហ៍​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះ​ដូង និង​សសៃ​ឈាម​ក្នុង​បេះ​ដូង។

ការពារជំងឺគ្រោះក្នុងតម្រង់នោម ប្រឆាំងនឹងភាពចាស់ កូឡេស្តេរ៉ុលទាប
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលបានញ៉ាំសណ្តែក​ដីយ៉ាង​ហោច​ណាស់ ៥៨ ក្រាម រៀង​រាល់​សប្តាហ៍ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រួស​ក្នុង​តម្រង់​នោម ២៥ ភាគ​រយ។ ជាង​នេះ​ទៅ​ទៀត​ជាតិ Niacin នៅ​ក្នុង​សណ្តែក​ដីអាច​ជួយ​កាត់​បន្ថយ និង​គ្រប់​គ្រង​កម្រិត​កូឡេ​ស្តេរ៉ុល​នៅ​ក្នុង​ឈាម​ថែម​ទៀត៕

 

 

 

13959009181

មតិយោបល់