ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ៅ ហាជី មិនច្បាស់ បានទៅអាមេរិក

ភ្នំពេញ: បើទោះជាមានធានាពីម្ចាស់ស្ពុនស័រធានាឲ្យតារាចម្រៀងលោក ម៉ៅ ហាជី និងតារាចម្រៀងករុណា ពេជ្រ ជាដើមបានទៅច្រៀងនៅលើដីសហរដ្ឋអាមេរិកនៅអំឡុងខែ១០ខាងមុខ ក៏តារាចម្រៀងរូបនេះ នៅមិនទាន់ប្រាកដថានឹងបានចេញទៅនៅឡើយ។ នោះគឺដោយសារតែលោកមិនធ្លាប់បានចេញទៅច្រៀងក្រៅស្រុក ដែលទាមទារត្រូវឆ្លងកាត់ការសម្ភាសន៍ជាមួយទូតអាមេរិកដែលជាច្រើនដំណាក់កាលធំ។

លោក ម៉ៅ ហាជី និយាយថា គម្រោងចេញទៅនៅលើទឹកដីអាមេរិក គ្រាន់តែការគម្រោងប៉ុណ្ណោះ ចំណែករឿងបានចេញទៅឬមិនចេញទៅ គឺលុះត្រាតែឆ្លងកាត់ការសម្ភាសន៍ជាមុនសិន។ លោកនិយាយថា«ខាងគាត់(អាមេរិក)រត់ច្បាប់ ប៉ុន្តែឮថាសម្ភាសន៍(ជាមួយទូតអាមេរិក)ពិបាកទើបអត់ដឹងថាយ៉ាងមិចទេ!»។ លោកថាបើបានជោគជ័យគម្រោងចេញច្រៀងនឹងមានរយ:ពេល២ខែ ដោយការចេញដំណើរគឺអាចដើមខែ ឬពាក់កណ្ដាលខែដោយមានតារាចម្រៀងផ្សេងទៀតដូចជាលោក ករុណា ពេជ្រ និងនាងអ៊ីតជាដើម។ យ៉ាងណាក៏ដោយលោកថាខ្លួនចង់ជាប់សម្ភាសន៍ និងចង់ចេញច្រៀងលើកដំបូងនៅលើទឹកដីអាមេរិក ដើម្បីឲ្យមានបងប្អូនខ្មែរបានស្គាល់ខ្លួនផង។

គួរបញ្ជាក់ថាលោកម៉ៅ ហាជី គឺជាបេក្ខភាពធ្លាក់ចេញពីកម្មវិធី Cambodia Idol  តែម្នាក់គត់ដែលមានទាំងរឿងអាស្រូវ និងល្អទន្ទឹមគ្នា។ ប៉ុន្តែលោកក៏បានក្លាយខ្លួនជាតារាល្បី និងមានទីផ្សារក្នុងស្រុកនាំមុខបេក្ខភាពផ្សេងទៀតផងដែរ។ អ៊ីចឹងហើយទើបលោកទទួលបានទីផ្សារឲ្យចេញច្រៀងនៅអាមេរិក បើទោះជាលោកនៅមិនទាន់ប្រាកដពីការសម្ភាសន៍ជាប់នៅទូតអាមេរិកនៅឡើយ៕

photo_2016-08-24_21-39-00

photo_2016-08-24_21-39-04

photo_2016-08-24_21-39-07

photo_2016-08-24_21-39-10

photo_2016-08-24_21-39-12

photo_2016-08-24_21-39-15

មតិយោបល់