រតនគិរីៈ យ៉ាងហោចណាស់ មានផ្ទះពលរដ្ឋចំនួន៥ខ្នង ត្រូវបានបាតុធម្មជាតិ ដែលបង្កឡើងដោយភ្លៀងរួមនិងខ្យល់កន្ត្រាក់ បានវាយប្រហារបណ្តាលឲ្យរងការខូចខាតជាបន្តបន្ទាប់ និងបណ្តាលឲ្យរថយន្តមួយគ្រឿងរងការខូចខាត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិកាណាងកិត ឃុំការឡែង ស្រុកលំផាត់ ខេត្តរតនគិរី។
ក្នុងនោះដែរ បានបណ្តាលឲ្យរងការខូចខាត ទ្រព្យសម្បត្តិ រួមមាន៖ ផ្ទះ៥គុណ៦ដួល រលំទាំងស្រុងខូចខាត (ធ្ងន់ធ្ងរ),បំប៉ើងតួផ្ទះផុតពីជើងសសរ(ធ្ងន់ធ្ងរ),បំប៉ើងតួផ្ទះធ្លាក់ សង្កត់លើរថយន្ដ (ធ្ងន់ធ្ងរ), បំប៉ើងដំបូលប្រក់ស័ង្គសី(ធ្ងន់ធ្ងរ), បំប៉ើងដំបូលប្រក់ក្បឿង រងការខូចខាត(មធ្យម)
ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះទី១ឈ្មោះ ញូញ ឡល់ ទី២ឈ្មោះ ទូយ ដាល ទី៣ឈ្មោះ ស្វីន ដាញ ទី៤ឈ្មោះ កិះ ញ៉ុង និងទី៥ឈ្មោះ ហេង ចិន្ដា។
ប៉ុន្តែហេតុការណ៍នេះមិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ៕
មតិយោបល់