ភ្នំពេញ ៖ ស្នូរកាំភ្លើងបានផ្ទុះមួយគ្រាប់ដោយក្រុមចោរប្រដាប់អាវុធ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបាញ់គំរាមនារីម្នាក់ប្លន់យកទូរស័ព្ទដៃម៉ាកសាំសុងកាឡាក់ស៊ី ពេលដែលរូបនាងកំពុងអង្គុយលេងនៅសួនច្បារកាន់២ បណ្ដាលអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៧ខែមិនាឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវ១៦៩ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
យោងតាមសាក្សីពីប្រជាពលរដ្ឋដែលបានឃើញហេតុការខាងលើនេះបានអោយដឹងថានៅមុខពេលកើតហេតុគាត់បានឃើញនារីម្នាក់មកអង្គុយលេងនៅសួនច្បារខាងលើ ដោយនាងបានចុចទូរស័ព្ទលេង ភ្លាមៗនោះក៏លេចមុខជនសង្ស័យ២នាក់ស្លៀកពាក់ស៊ីវិលបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125 បានមកឈប់ម៉ូតូនៅក្បែរនាងហើយក៏ចុះសំដៅទៅឆក់យកទូរស័ព្ទដៃពីនារីនោះតែដោយមានការប្រទាញប្រទង់ជាមួយនារីនោះក៏ជនសង្ស័យខាងលើបានដកកាំភ្លើងមួយដើមដែលគេស្គាល់ជាម៉ាកK54 ចេញពីចង្កេះបាញ់ឡើងលើមួយគ្រាប់ដើម្បីគំរាមនារីនោះអោយប្រគល់ទូរស័ព្ទមកអោយគេមិនដូច្នោះទេ គេនិងបាញ់នាង ខណៈនារីរងគ្រោះភ័យស្លន់ស្លោខ្លាំងពេកក៏ព្រមប្រគល់ទូរស័ព្ទដៃនោះទៅអោយក្រុមចោរតែម្ដង។
បន្ទាប់ពីកើតហេតុក្រុមចោរប្រដាប់អាវុធខាងលើបានឡើងជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗដោយងាយស្រួល។
ក្រោយកើតហេតុប្រហែល១០នាទីហេតុការណ៍នេះដឹងដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុនិងបាននាំជនរងគ្រោះខាងលើមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលមិត្តភាពតែនារីជនរងគ្រោះខាងលើថានាងមិនចង់ប្ដឹងនោះទេគ្រាន់តែទូរស័ព្ទមួយអស់បាត់ទៅចុះ ព្រោះថាមិនដឹងថាប្ដឹងហើយបានទូរស័ព្ទមកវិញឬអត់?៕
មតិយោបល់