ព័ត៌មានជាតិ

រថយន្ដ Mini cooper ពន្លះ​ម៉ូតូ​រី​ម៉ក​កង់​បី​មួយគ្រឿង​កំពុង​ចត់​ស្ងៀម ធ្វើ​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ធ្ង​រ​

ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រង់រ​បួស​ធ្ងន់​ខណៈ​ដែល​រូបគាត់​កំពុង​ដេក​ក្នុង​ម៉ូតូ​រី​ម៉ក​កង់​បី មួយគ្រឿង កំពុង​ចត​ចោល​នៅ​លើ​ចញ្ចើមផ្លូវ ក៍​ត្រូវ​រថយន្ដ​ដ mini cooper មួយគ្រឿង បើក​ដោយ​បុរស​ម្នាក់ បើក​យ៉ាង​លឿន បាន​ទៅបុក​យ៉ាង​ពេញ​មួយ​ទំហឹង​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​១០​នាទី យប់​ឈានចូល​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​13EO ស្តិតនៅតាម​បណ្ដោយ​ផ្លូវ​១៩​កែង​និង​ផ្លូវ​២៤០ ក្រុម​៤២ ភូមិ​១១ ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​

យោងតាម​ប្រភព​ព័ត៌មាន​បាន​អោយដឹង​ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ដ mini cooper មួយគ្រឿង ពណ៏​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2X.0660 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ២៤០ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច បើក​យ៉ាង​លឿន ខណៈ​ដែល​ទៅ​ដល់ កន្លែងកើតហេតុ​ខាងលើ បាន​បួង​ចង្កូត​តែ​បួង​មិន​ផុត​ក៍​ជ្រុល​ចង្កូត​ទៅបុក បុរស​ម្នាក់​កំពុង​ដេក​ក្នុង ម៉ូតូ​រី​ម៉ក​កង់​បី មួយគ្រឿង ពណ៏​ក្រហម ពាក់​ស្លាក​លេខ កំពុង​ចត​ចោល​នៅ​លើ​ចញ្ចើមផ្លូវ យ៉ាង​ពេញ​មួយ​ទំហឹង បណ្ដាល​អោយ​បុរស​ខាងលើរ​ង់​របួសធ្ងន់ និង​ម៉ូតូ​រី​ម៉ក​កង់​បី​រង់ការ​ខូចខាត​ស្ទី​រ​ទាំងស្រុង ភ្លាមៗ​នោះ​បង្ករ​ខាងលើ​បាន​ព្យាយាម​បើក​រត់គេច​បាន​ដោយ សុ​វត្តិភាព តែ​សំណាង​មិនល្អ​បាន​ធ្លាក់​ស្លាក​លេខ នៅ​កន្លែងកើតហេតុ ។​

ក្រោយពេល​កើតហេតុ ជនរង់គ្រោះ​ត្រូវ​រថយន្ដ​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​រី​ម៉ក​កង់​បី​ខាងលើ​ត្រូវ​សម្ដ​កិច្ច​យកទៅ​រក្សាទុក​នៅ​ខណ្ឌដូនពេញ ហើយ​ស្លាក​លេខ​រថយន្ដ​បង្ករ​ដែល​ធ្លាក់​នៅ​កន្លែងកើតហេតុ​ខាងលើ ត្រូវ​សម្ដ​កិច្ច​យកទៅ​ស្រាវជ្រាវ​រក​ជនបង្ករ​ខាងលើ មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​

2014-03-28_104703

មតិយោបល់