ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿង ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង៥៥នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែតលេខ ១៣-១៤ នៅក្នុងក្រុម១ ភូមិ៤ ឃុំអូរត្រេះស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
រថយន្តសណ្ដោងប្រេងរបស់ក្រុមហ៊ុនកាល់តិច ម៉ាកNISSAN DIESEl ពាក់ស្លាកលេខ ភ្នំពេញ3A-2343 បើកបរដោយឈ្មោះ ឯក វិឆ្ឆិកា អាយុ៤១ឆ្នាំ មានស្រុកកំណើតស្រុកព្រះនេត្រព្រះខេត្ត បាត់ដំបង បានបុកជាមួយរថយន្តកូរ៉េ កែឆ្នៃមួយគ្រឿង ទិសដៅស្របគ្នា គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉ក់ ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ ស្រុកកំណើត ខេត្តកំពត បានរលត់ម៉ាស៊ីន រអិលថយក្រោយមកប៉ះជាមួយរថយន្តដឹកប្រេងតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការរដ្ឋានស្រុកស្ទឹងហាវដើម្បីធ្វើការដោះស្រាយ៕
មតិយោបល់