លោក Calincescu Radu វ័យ ២៥ ឆ្នាំ ជនជាតិ Romania បានបដិសេធមិនព្រមឲ្យ វេជ្ជបណ្ឌិតធ្វើការវះកាត់ដើម្បីយកសមចេញពីបំពងក ព្រោះគាត់យល់ថានេះគឺជាកំហុសរបស់ខ្លួន។
មុនពេលដែល Radu បានលេបសម បន្ទប់ពីការភ្នាល់ជាមួយមិត្តភក្តិរបស់ខ្លួន ក៏ព្រោះតែចង់ដឹងថាពួកគេឈឺចាប់ ឬអត់។ ក្រោយពីប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ លោកបានទៅមន្ទីរពេទ្យ Bacau Particles ដោយសារស្ថានភាពឈឺចាប់ និងមិនស្រួលនៅក្នុងខ្លួន។ លទ្ធផលកាំរស្មី X បង្ហាញថាមានសម ដែកមួយបានជាប់គាំងនៅក្នុងបំពងអាហាររបស់គាត់។ ប៉ុន្តែរឿងដែលគ្រូពេទ្យនឹងស្មានមិនដល បុរសរូបនោះបែរជាបដិសេធនឹងការវះកាត់យកសមចេញមកវិញ គាត់បាននិយាយថែមទៀតថា គាត់នឹងរង់ចាំវាឲ្យចេញមកវិញដោយខ្លួនឯង។ ឥឡូវនេះលោកមិនទទួលយកការវះកាត់នោះទេ ហើយគាត់មានការសោកស្តាយយ៉ាងខ្លាំងខណៈដែលចូលរួមការភ្នាល់ដ៏ល្ងីល្ងើរនេះ៕
មតិយោបល់