ព័ត៌មានជាតិ

បើកគោយន្តដឹកកូនកំលោះយកលុយទៅប្រគល់ឲ្យខាងស្រី ចៃដន្យដាច់ដៃចង្កូតរេចង្កូតធ្លាក់ចូលប្រឡាយ ស្លាប់ ០២នាក់ (កូនកំលោះ០១នាក់)

បន្ទាយមានជ័យ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម គួរឲ្យអនិច្ចារកូនកំលោះបែរជាស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ខណ:ជិ:គោយន្តកន្ត្រៃជាមួយបងជីដូនមួយយកលុយទៅប្រគល់ជូនខាងស្រី ដើម្បីរៀបមង្គលការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយគោយន្តដាច់ដៃចង្កូតរេធ្លាក់ប្រឡាយទឹកក្រឡាប់ចំណែកបងស្រីជីដូនមួយស្លាប់នៅកន្លែងកើតហេតុ ។

នគរបាលស្រុកថ្មពួក បានឲ្យដឹងថា ៖ នៅថ្ងៃពុធ ២ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣.៤០នាទីទាបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករដោយខ្លួនឯង គោយន្កកន្ត្រៃធ្លាក់ប្រឡាយទឹក ស្ថិតលើកកំណាត់ផ្លូវលេខ២៥៦៣ (ថ្មពួកបឹងត្រកួន)ខាងកើតវត្តគោករមៀតប្រហែល៣០០ម៉ែត្រចន្លោះគីឡូម៉ែត្រលេខ១២-១៣ ស្ថិតនៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា ៖ មុនពេលកើតហេតុឈ្មោះ ឡាត់ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរគោយន្ដកន្ត្រៃយកលុយទៅប្រគល់ឲ្យម្តាយឪពុកខាងស្រី នៅភូមិគោកត្រាច ឃុំគោកស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត រួមដំណើរមានគ្នា០៧នាក់(កូនកំលោះ-កូនក្រមុំ)និងមានដាក់អុសផងដែរ ពេលបើកដល់ចំណុចកើតហេតុខាងលើគោយន្តកន្ត្រៃបានជាប់កាំលាវ(ចង្កូត) ហើយក៏រេក្បាលគោយន្តកន្ត្រៃធ្លាក់ប្រឡាយជ្រៅខាងឆ្វេងក្រឡាប់តែម្ដង បណ្ដាលឲ្យអ្នកបើកបរនិងរួមដំណើរ ៖ ១/-ឈ្មោះ ព្រឿន មឹក ភេទស្រី អាយុ៣៣ឆ្នាំ (ស្លាប់)នៅកន្លែងកើតហេតុ, ២/-ឈ្មោះ ព្រឿន សៀត ភេទស្រី អាយុ៣៦ឆ្នាំ របួសធ្ងន់, ៣/-ឈ្មោះ អិន អាន ភេទប្រុស អាយុ៣៥ឆ្នាំ របួសបាក់ដៃ, ៤/-ឈ្មោះ ឈី វ៉ាន់ថៃ ភេទប្រុស អាយុ១៨ឆ្នាំ កូនកំលោះ (ស្លាប់) ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក, ៥/-ឈ្មោះ ជាតិ សុខន ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិគោកត្រាច ឃុំគោកស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប (កូនក្រមុំ) របួសបាក់ដៃឆ្វេង, ៦/- ឈ្មោះ ហាប់ តល់ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិជាមួយគ្នា របួសបាក់ជើងខាងស្ដាំ ចំណែកអ្នកបើកបរពុំមានរងរបួសទេ។

ក្រោយទទួលបានដំណឹងភ្លាមកម្លាំងប៉ុស្ដិ៍បានសហការណ៍ជាមួយកម្លាំងជំនាញចរាចេណ៍ស្រុកថ្មពួក បានចុះទៅដល់កន្លែងកើតហេតុ និងដឹកអ្នករបួសយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក ។ ចំណែក អ្នកស្លាប់ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់