ស្ថាប័នពេទ្យប្រចាំ ក្លិប Real Madrid បានបង្ហាញព័ត៌មានមួយដ៏រន្ធត់ របស់ Cris Ronaldo ជាមួយនឹងបញ្ហារបួសសសៃពួរជើង ក៏ប៉ុន្តែគាត់នៅតែលេង ទាំងភាពឈឺចាប់ ។
ជាមួយនឹងពាក្យរិះគន់ជាបន្តបន្ទាប់ដោយសារតែចាញ់ ២ ប្រកួតជាប់គ្នា ក្នុងនោះ បានចាញ់ ក្រុម Baceloan និង ក្រុម Sevilla ។ បើទោះបីជាចាញ់ កីឡាករ CR7 នៅតែអាចហ្វ្រីហ្គិត រកគ្រាប់បាល់ជូនក្លិប ក្នុងទម្រង់លេងដ៏មានដែនកំណត់របស់ខ្លួន។
ទោះជាយ៉ាងណា ខាងពហុកីឡដ្ឋានទាំងមូល នឹងមានការអាណិតអាសូរយ៉ាងខ្លាំង ជាមួយនឹង Ronaldo ក្នុងករណីបានដឹងថា បើទោះជាឈឺក៏នៅតែមានៈលេង ដើម្បីក្រុមនោះ។
ផ្នែកសុខភាព របស់ក្លិប Real Madrid បានបង្ហើបថា កីឡាករ CR7 បានរងរបួស សរសៃពួរ បន្ទាប់ពីជួបជាមួយនឹងក្លិប Schalke នៅជុំ 1/8 ក្នុងក្របខណ្ឌ Champions League ប៉ុន្តែតារាបាល់ទាត់សញ្ជាតិព័រទុហ្គាល់រូបនេះ នៅតែកំណត់ដាច់ខាត ខ្លួនត្រូវតែលេង ។ក្នុងការប្រកួតទាំងនោះ Ronaldo បានស្នើរឲ្យគ្រូពេទ្យចាក់ថ្នាំ ដើម្បីបំបាត់ភាពឈឺចាប់ ព្រោះតែចង់លេងពេក ជាមួយនឹង ប្រកួត ៣ ចុងក្រោយ៕
មតិយោបល់